សេដ្ឋកិច្ច
ចម្ការទុរេនមួយចំនួន ក្នុងសហគមន៍បែកអន្លូងបិទបញ្ចប់ការប្រមូលផល
ចម្ការមួយចំនួននៅក្នុងសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបិទបញ្ចប់ការប្រមូលផលបណ្ដើរៗ ខណៈកសិករបានលើកឡើងថា ទិន្នផល និងតម្លៃនៅឆ្នាំនេះមានភាពល្អប្រសើរ។

លោក នៅ ស៊ីនិត ម្ចាស់ចម្ការទុរេនបែកអន្លូង បានឱ្យដឹងថា ចម្ការរបស់លោកបានបិទបញ្ចប់ការប្រមូលផលនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ បន្ទាប់ពីប្រមូលផលរយៈពេលប្រមាណ ១ ខែ។ ហើយថា ទុរេនរបស់លោក ភាគច្រើនលក់សម្រាប់ទីផ្សារក្នុងស្រុកប្រមាណ ៦០ តោន ខណៈទិន្នផល និងតម្លៃមានភាពល្អប្រសើរ។
លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានប្រសាសន៍ថា ការប្រមូលផលនៅឆ្នាំនេះ លឿងជាងឆ្នាំមុន ដោយសារផ្កាទុរេនចេញលឿន ហើយគិតត្រឹមថ្ងៃទី ១២ ខែមិថុនានេះ ការប្រមូលផលក្នុងសហគមន៍បែកអន្លូងសម្រេចបានប្រមាណ ៧០%។

សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ នៅខេត្តកំពង់ចាម មានចម្ការចំនួន ៩៥ ចម្ការ និងមានផ្ទៃដីដាំដុះដំណាំទុរេនជិត ៥០០ហិកតា ដែលមានសមត្ថភាពផ្គត់ផ្គង់ទុរេនប្រមាណ ២ ៥០០ តោន ក្នុងមួយឆ្នាំ។
យោងតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


