ព័ត៌មានជាតិ
រំលោភក្មេងស្រីអាយុ ១០ឆ្នាំសម្រេច៣ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីពេលថ្មីៗនេះ បន្ទាប់ពីបានធ្លាយរឿងករណីចាប់រំលោភក្មេងស្រី ដែលទើបតែមានអាយុ១០ឆ្នាំ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២រសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈលើក្មេងស្រី ដែលជាអនីតិជនអាយុ១០ឆ្នាំ បន្ទាប់ពីក្រុមគ្រួសារក្មេងរងគ្រោះរូបនោះ បានដាក់ពាក្យបណ្តឹងចូលទៅកាន់អធិការដ្ឋានរួចមក ។

ហេតុការណ៍នេះ បានកើតឡើង នៅត្រង់ចំណុចបឹងអន្លក់ ស្ថិតក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយសារតែពេលកន្លងមកជនសង្ស័យឈ្មោះ ម៉ៃ ម៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ តែងតែដឹកកង់ក្មេងស្រីឈ្មោះ រ.ស.ច.ខ.រ អាយុ១០ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ទៅរាយមង និងសារមកយកមកផ្ទះវិញ ជាមួយគ្នាញឹកញាប់ ។
ទីបំផុតរឿងនេះត្រូវបានបែកការណ៍បើទោះបីជាជនសង្ស័យធ្លាប់បានគំរាមក្មេងស្រីមិនឲ្យនិយាយប្រាប់គេយ៉ាងណាក៏ដោយ ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចមូលដ្ឋាន បើទោះបីជាជនសង្ស័យមិនបានចាំ អំពីពេលវេលានៃការចាប់រំលោភក៏ដោយ តែក្មេងស្រីបានប្រាប់ប៉ូលិសថា ខ្លួនត្រូវបានបុរសខាងលើ ចាប់រំលោភបានចំនួន៣ លើក រួចមកហើយ ដោយថែមទាំងគំរាមទៀតផង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអធិការស្រុកបាណន់ រៀបចំសំណុំរឿង បញ្ជូនតាមនីតិវិធីច្បាប់ ៕
អត្ថបទ ៖ សោ និយមរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


