ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ថាមិនចង់ឃើញអំពើជួញដូរផ្លូវភេទលើកុមារ កើតឡើងក្នុងសហគមន៍ខ្លួនឡើយ
អាជ្ញាធរសង្កាត់ភ្នំពេញថ្មី នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ អះអាងថាមិនចង់ឃើញអំពើជួយដូរផ្លូវភេទលើកកុមារកើតមាននៅក្នុងសហគមន៍របស់ខ្លួនឡើយ។ឆ្លើយតបនឹងក្ដីបារម្ភក្នុងសហគមន៍ និងដើម្បីចូលរួមទប់បង្ការទប់ស្កាត់អំពើជួញដូរផ្លូវភេទលើកុមារ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី នៃខណ្ឌសែនសុខ បានរៀបចំឲ្យមានយុទ្ធនាការផ្សព្វផ្សាយសាររំឭកដល់សាធារណជន ឲ្យយល់ដឹង និងចូលរួមសហការជាមួយអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។

” ការធ្វើអាជីវកម្មផ្លូវភេទលើកុមារ គឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ហើយយើងមិនចង់ឃើញវាកើតឡើងនៅក្នុងសហគមន៍របស់យើងឡើយ។ រាជរដ្ឋាភិបាលនឹងមិនអត់ឱនឲ្យជនណាម្នាក់ ឬអាជីវកម្មណាមួយ ដែលហ៊ានធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងអនាគតរបស់កូនៗយើងនោះទេ។ យើងនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ “។ នេះជាសារដែលអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ប្រកាស តាមរយៈឧបករណ៍រំពងសំឡេង ជាមួយនឹងការបិតខិត្តប័ណ្ណនៅតាមទីសាធារណៈ ជាពិសេសកន្លែងកម្សាន្តសប្បាយរបស់មនុស្សពេញវ័យ។

លោក លក្ខ័ណ្ឌ ដូរ ចៅសង្កាត់រងទី១ នៃសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ អះអាងថា យុទ្ធនាការនេះ ធ្វើឡើងដើម្បីរំឭកសាធារណជនឱ្យមានស្មារតីចូលរួមទប់ស្កាត់បទល្មើសធ្វើអាជីវកម្មផ្លូវភេទលើកុមារ។ ហើយតាមរយៈសារទាំងអស់នេះ វាអាចនឹងជួយបំភ័យ និងបន្ទច់បង្អាក់ជនល្មើស និងអ្នកដែលមានបំណងប្រព្រឹត្តបទល្មើស ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួនផងដែរ។

ចៅសង្កាត់រងរូបនេះបន្តថា ការបង្ក្រាបទ្រង់ទ្រាយធំកាលពីពេលកន្លងទៅ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ប៉ុន្តែករណីនេះបានអង្រួនចិត្តប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យព្រួយបារម្ភពីសុវត្ថិភាពកូនចៅរបស់ពួកគាត់។ ដូច្នេះអាជ្ញាធរសង្កាត់ ដែលនៅកៀកជិតនឹងសហគមន៍បំផុត ត្រូវតែធ្វើយុទ្ធនាការអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសអ្នកធ្វើអាជីវកម្មផ្នែកកម្សាន្តសប្បាយសម្រាប់មនុស្សពេញវ័យ ឲ្យចូលរួមបង្ការទប់ស្កាត់ទាំងអស់គ្នា។

សូមជម្រាបថា អាជ្ញាធរសង្កាត់ភ្នំពេញថ្មី នៃខណ្ឌសែនសុខ បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នារសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ និងសហការី ព្រមទាំងកងកម្លាំងក្នុងមូលដ្ឋាន៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


