Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនបរទេស ២៦ នាក់ នៅ ០៣ ទីតាំងផ្សេងគ្នា ពាក់ព័ន្ធបទល្មើស Online Scams និង ស្នាក់នៅខុសច្បាប់

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ បានចុះរដ្ឋបាលឆែកឆេរត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស នៅ ០៣ កន្លែង ផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ២៦ នាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams និង ការស្នាក់នៅដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ។

ទីតាំងទី ០១ កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យ នៅចំណុផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រកឃើញជនជាតិចិន ០៤ នាក់ (គ្មានលិខិតឆ្លងដែន) ០៣ នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។ ដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃ ១៩ គ្រឿង , កុំព្យូទ័រ All in One ០១ គ្រឿង , Laptop ០១ គ្រឿង ផងដែរ។ ទីតាំងទី ០២ នៅចំណុចផ្ទះលេខ២៦ R-12 (បុរី ប៉េង ហួត) ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយរកឃើញជនជាតិចិន ១២ នាក់ ពុំមានលិខិតឆ្លងដែនត្រឹមត្រូវ។ ទីតាំងទី ០៣ នៅចំណុចក្នុងបុរី ០១ កន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ ១០១៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយរកឃើញជនជាតិចិន ១០ នាក់ (ស្រីម្នាក់) ក្នុងនោះ គ្មានលិខិតឆ្លងដែន ០៧ នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និង វត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម