Connect with us

កីឡា

លោក Xabi ចាត់ទុកកូនក្រុមខ្លួនម្នាក់ ជា Steven Gerrard បន្ទាប់ពីឈ្នះ Pachuca យប់មិញ

បានផុស

នៅ

អ្នកចាត់ការថ្មីរបស់ Real Madrid លោក Xabi Alonso បានប្រៀបប្រដូចខ្សែបម្រើ Federico Valverde ជាមួយនឹងវីរបុរស Liverpool លោក Steven Gerrard។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Xabi បានធ្វើការប្រៀបធៀបបែបនេះ បន្ទាប់ពី Valverde បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ក្នុងនាមជាខ្សែបម្រើ និងបានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់ជួយឱ្យ Real Madrid យកឈ្នះលើក្រុមមកពី ម៉ិកស៊ិក Pachuca ក្នុងលទ្ធផល ៣-១ នៅក្នុងការប្រកួតពូល H នៃពានរង្វាន់ FIFA Club World Cup កាលពីយប់មិញ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ២៣ ខែ មិថុនា។

ថ្លែងក្រោយការប្រកួត គ្រូបង្វឹក Real Madrid សញ្ជាតិ អេស្ប៉ាញ វ័យ ៤៣ ឆ្នាំបានមានប្រសាសន៍លើកសរសើរពីខ្សែបម្រើសញ្ជាតិ អ៊ុយរូហ្គាយថា៖ «Fede Valverde គឺជា Steven Gerrard។ គ្រប់គ្រូបង្វឹក គឺចង់បាន Fede ទៅក្នុងក្រុមរបស់គាត់។ គាត់គឺពិតជាមិនគួរឱ្យជឿ»

គួរឱ្យដឹងថា បន្ទាប់ពីទទួលជ័យជម្នះលើក្រុម Pachuca យប់មិញ Real Madrid បច្ចុប្បន្នបានហក់ឡើងមកឈរកំពូលតារាងនៃពូល H វិញហើយ ដោយឆ្លងកាត់ ២ ប្រកួត ពួកគេឈ្នះ ១ និងស្មើ ១ មាន ៤ ពិន្ទុក្នុងដៃ ស្មើគ្នាជាមួយក្រុមឈរលេខ ២ RB Salzburg៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម