Connect with us

កីឡា

លោក Klopp បានបដិសេធ​សំណើរបស់ Real Madrid ដោយចង់ដឹកនាំក្រុមមួយផ្សេង

បានផុស

នៅ

អតីតគ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បានបដិសេធសំណើរបស់ក្លិប Real Madrid ដោយសារលោកមានបំណងចង់ទៅដឹកនាំក្រុមជម្រើសជាតិ អាល្លឺម៉ង់ ជំនួសវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាមួយរយៈចុងក្រោយនេះ មានព័ត៌មានរសើបជាច្រើនអំពីក្រុម Real Madrid បានកំណត់មុខសញ្ញាគ្រូឆ្នើមៗជាច្រើន ក្នុងនោះមានទាំងអតីតគ្រូ Liverpool លោក Jurgen Klopp ម្នាក់ផងដែរ ដើម្បីមកជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នលោក Álvaro Arbeloa នៅរដូវកាលក្រោយ ២០២៦-២០២៧។

ទោះបីជាយ៉ាងណា សារព័ត៌មាន AS បានរាយការណ៍ថា លោក Klopp មិនមានបំណងដឹកនាំ Real Madrid នៅរដូវកាលក្រោយនេះនោះទេ។ លោកចង់ទៅកាន់តំណែងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ជាង។ ប្រការនេះ បានធ្វើឱ្យលោក Klopp សម្រេចចិត្តបដិសេធសំណើរបស់ Real Madrid ហើយលោកកំពុងរង់ចាំឱកាសទៅកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមឥន្ទ្រីដែកនាពេលអនាគត។

សារព័ត៌មានអេស្ប៉ាញក៏បានបញ្ជាក់ផងដែរថា លោក Klopp មានការគោរពដល់លោក Julian Nagelsmann ដែលជាគ្រូបង្វឹកបច្ចុប្បន្ន។ ដូច្នេះលោកមិនប្រញាប់ប្រញាល់ក្នុងការជំនួសតំណែងនេះនោះទេ។ លោកសុខចិត្តនៅរង់ចាំរហូតដល់ឱកាសសមស្របមកដល់។

គួរបញ្ជាក់ ថា លោក Klopp បច្ចុប្បន្នកំពុងកាន់តំណែងជានាយកផ្នែកកីឡាសកលរបស់សម្ព័ន្ធ Red Bull ដែលមានចំនួន ៦ ក្លិបរួមមាន Leipzig, RB Bragantino, New York, RB Omiya, Leeds United និង Paris FC៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ bein SPORTS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម