Connect with us

កីឡា

លោក Jose ត្រូវការកីឡាករថ្មី ៦ នាក់នៅ ២ តួនាទី ដើម្បីដោះស្រាយបញ្ហា Real Madrid

បានផុស

នៅ

គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Jose Mourinho មានក្តីស្រមៃនាំចូលកីឡាករថ្មី ៦ នាក់ ក្នុង ២ តួនាទីផ្សេងគ្នារួមមានខ្សែការពារ និងបម្រើនៅរដូវក្តៅនេះ ដើម្បីដោះស្រាយបញ្ហាក្នុងក្រុម Real Madrid ដែលកំពុងជួបប្រទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mourinho ត្រូវបានគេរាយការណ៍ ថា បានព្រមព្រៀងលក្ខខណ្ឌត្រឡប់មកកាន់ Real Madrid វិញហើយ បន្ទាប់ពីចាកចេញអស់រយៈពេល ១៣ ឆ្នាំ ដោយគ្រោងចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ អមជាមួយជម្រើសបន្ត ១២ ខែបន្ថែមទៀត។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ បានឱ្យដឹង ថា គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៦៣ ឆ្នាំ បានស្នើទៅកាន់ថ្នាក់លើ Real Madrid ដើម្បីចុះកិច្ចសន្យានាំយកកីឡាករថ្មី ៦ នាក់ មកដោះស្រាយបញ្ហាក្រុមទាំងមូល។ លោកចង់បានខ្សែការពារកណ្តាល ២ នាក់ ខ្សែការពារស្លាបស្តាំម្នាក់ និងឆ្វេងម្នាក់ រួមជាមួយខ្សែបម្រើ ២ នាក់ទៀត។

ទោះបីជាយ៉ាងណា របាយការណ៍មិនបានបញ្ជាក់អំពីឈ្មោះកីឡាករ ដែលលោក Jose Mourinho បានស្នើសុំនោះទេ ប៉ុន្តែកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមខ្លះៗផងដែរ អំពីកីឡាករមួយចំនួន ដែលក្រុមអធិរាជសចង់បាន។ នៅក្នុងតួនាទីខ្សែការពារកណ្តាល គឺ Real ធ្លាប់តាមដានកីឡាករ ៣ នាក់រួមមាន កីឡាករ Jacobo Ramon របស់ក្រុម Como, កីឡាករ Micky van de Ven របស់ Spurs និង Nico Schlotterbeck របស់ Borussia Dortmund។

ចំណែកខ្សែការពារស្តាំវិញ ពួកគេបាននឹងកំពុងតាមដានលើកីឡាករ Pedro Porro របស់ Spurs, Michael Kayode របស់ Brentford និង Diogo Dalot របស់ Manchester United។ រីឯខ្សែការពារឆ្វេង គឺពួកគេធ្លាប់ចង់បានកីឡាករ Josko Gvardiol របស់ Machester City ប៉ុន្តែបានជួបបញ្ហា ដោយសារតែតម្លៃខ្លាំងពេក។

ងាកទៅកាន់បម្រើវិញ គឺ Real Madrid កំពុងមានព័ត៌មានរសើបជាមួយកីឡាករឆ្នើមៗមួយចំនួន ដូចជា Rodri របស់ Man City, Alexis Mac Allister របស់ Liverpool, Enzo Fernandez របស់ Chelsea និង Nico Paz របស់ Como។

ទន្ទឹមនឹងការចង់បានខាងលើ គឺ Real Madrid ក៏មានកីឡាករមួយចំនួននឹងត្រូវចាកចេញនៅរដូវក្តៅខាងមុខនេះផងដែរ។ គិតត្រឹមពេលនេះ មានកីឡាករ ២ នាក់ហើយ ដែលច្បាស់ការនឹងចាកចេញ រួមមានប្រធានក្រុម Dani Carvajal និង David Alaba៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Football 365

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម