កីឡា
អ្នកគាំទ្រកើនដល់ ៤ លាននាក់ ដាក់ញត្តិបណ្តេញ Mbappe ចេញពីក្លិប ក្រោយគេសាងកំហុសធំ ១
អ្នកគាំទ្រច្រើនជាង ៤ លាននាក់ បាននាំគ្នាដាក់ញត្តិនៅលើបណ្តាញសង្គម ដោយទាមទារឱ្យកីឡាករ Kylian Mbappe ចាកចេញពីក្លិប Real Madrid បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ បារាំង មួយនេះសាងនូវកំហុសឆ្គងមួយ រហូតធ្វើឱ្យអ្នកគាំទ្រផ្ទុះការខឹងសម្បារខ្លាំង។

យុទ្ធនាការទទូចឱ្យ Mbappe ចាកចេញ ឬ “Mbappe out” បានផ្ទុះឡើងនៅលើបណ្ដាញសង្គមក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំ ត្រូវបានគេឃើញទៅសម្រាកលំហែកាយនៅកោះ Sardinia ក្នុងប្រទេស អ៉ីតាលី ជាមួយមិត្តស្រីរបស់គេ គឺតារាសម្ដែង Ester Exposito។
ប្រការនេះ បានធ្វើឱ្យអ្នកគាំទ្រ Real Madrid ខឹងសម្បារយ៉ាងខ្លាំង ដោយសារក្រុម Real Madrid កំពុងស្ថិតក្នុងដំណាក់កាលពិបាកបំផុត ដែលសឹងតែមិនអាចឈ្នះពានសូម្បីតែ ១ នៅរដូវកាលនេះ ប៉ុន្តែ Mbappe វិញ បែរជាកំពុងមានរបួស ស្រាប់តែទៅដើរលេងជាមួយមិត្តស្រីរបស់ខ្លួននៅប្រទេស អ៉ីតាលី ហាក់មិនមានរឿងអ្វីកើតឡើង។

ញត្តិ “Mbappe out” នេះបានចាប់ផ្តើមកាលពីថ្ងៃអង្គារ៍ ដោយដំបូងឡើយ អ្នកគាំទ្រទាំងនោះមានគោលដៅប្រមូលចំនួនអ្នកបោះឆ្នោតត្រឹមតែ ២០ ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានកើនឡើងយ៉ាងលឿនដល់ ២០ ម៉ឺននាក់ ហើយបន្តមកទៀត ក៏បានឡើងលើស ១ លាននាក់ក្នុងរយៈពេលតែប៉ុន្មានម៉ោង បន្ទាប់ពីបើកដំណើរការ។ មកដល់ថ្ងៃ ពុធ នេះ ចំនួនអ្នកដាក់ញត្តិបានកើនលើស ៤ លាននាក់ហើយ។ នេះបើតាមការរាយការណ៍របស់ The Sun៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ VN Express
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


