Connect with us

សន្តិសុខសង្គម

ច្រកទ្វារអន្តរជាតិចាំយាម បិទការនាំចូលទំនិញគ្រប់ប្រភេទប៉ុន្តែអនុញាតឲ្យចូលតែពលរដ្ឋ និងសិស្សសាលា

បានផុស

នៅ

ស្ថានភាពនៅព្រំដែនអន្តរជាតិចាំយាម ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ គឺបានបិទការនាំចូលទំនិញគ្រប់ប្រភេទទាំងអស់ចូលមកកម្ពុជា តែអនុញ្ញាតឱ្យចេញ ចូលតែពលរដ្ឋ អ្នកជំងឺ និងសិស្សសាលាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសថៃ លើកឡើងថា ការដែលពួកគាត់វិលត្រលប់មកស្រុកកំណើតវិញ គឺតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របពេលយោធា និងថៅកែថៃ មួយចំនួនប្រមាថមើលងាយដល់ពលរដ្ឋខ្មែរជាពលករ។ ដូច្នេះទើបពួកគាត់់សម្រេចចិត្តត្រលប់មកកម្ពុជាវិញនៅថ្ងៃនេះ ករណីមានការបិទព្រំដែននាំឱ្យពិបាក ព្រោះនៅស្រុកគេមិនដូចស្រុកយើងនោះទេ។

ក្រុមមន្រ្តីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំដែនចាំយាមថ្លែងថា គ្រប់រថយន្តដឹកទំនិញរបស់ថៃ បានជាប់គាំងកកស្ទះបន្តកន្ទុយគ្នាចាប់ពីមុខព្រះគោកធ្លូក រហូតដល់មាត់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មិនអាចឆ្លងដែនចូលទៅប្រទេសថៃដូចថ្ងៃមិ្សលមិញនោះទេ។ ដោយឡែកប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងរង់ចាំសាច់ញ្ញាតរបស់ពួកគាត់ពីប្រទេសថៃវិញផងដែរ។

ក្រុមអ្នកបើរថយន្ដឈ្នួលដឹកពលករខ្មែរ និងពលរដ្ឋពីព្រំដែនទៅរាជធានីភ្នំពេញ ឬពីបណ្តាខេត្តផ្សេងៗ អះអាងថា ពួកគាត់មិនបានដំឡើងថ្លៃឈ្នួលនោះទេ គឺរក្សាតម្លៃនៅដដែល គ្រាស្ថានភាពព្រំដែនមិនសូវល្អបែបនេះ។

គួរជម្រាបថា នៅព្រឹកថ្ងៃទី២៤មិថុនានេះ គេសង្កេតឃើញមានភាគីថៃ មានអាជ្ញាធរស្រុកខ្លងយ៉ៃ នគរបាលល យោធា មន្រ្តីគយ និងមន្រ្តីច្រកព្រំដែនហាតឡេក បានមកជួបជុំពិភាក្សាគ្នានៅទីស្នាក់ការព្រំដែនចាំយាម ដើម្បីរកដំណោះស្រាយ៕

អត្ថបទ​៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម