ព័ត៌មានអន្ដរជាតិ
អាមេរិក តែងតាំងលោក ត្រាំ ជាបេក្ខភាពសម្រាប់រង្វាន់ណូបែលសន្តិភាព
សហរដ្ឋអាមេរិក បានតែងតាំងប្រធានាធិបតី ដូណាល់ ត្រាំ ជាបេក្ខភាពផ្លូវការ សម្រាប់រង្វាន់ណូបែលសន្តិភាព ដោយលើកឡើងពីតួនាទីរបស់គាត់ ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។

ក្នុងលិខិតដាក់ជូនគណៈកម្មការណូបែលន័រវេសកាលពីថ្ងៃអង្គារទី២៤ខែមិថុនាឆ្នាំ២០២៥ តំណារាស្រ្តមកពីគណបក្សសាធារណរដ្ឋ Buddy Carter សរសេរថា «ឥទ្ធិពលរបស់លោកប្រធានាធិបតី ត្រាំ ពិតជាមានសារៈសំខាន់ក្នុងការបង្កើតកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស ដែលមនុស្សជាច្រើនជឿថាមិនអាចទៅរួច។ លោក ត្រាំ ក៏ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។ ភាពជាអ្នកដឹកនាំរបស់គាត់នាពេលនេះ បានបង្ហាញយ៉ាងច្បាស់នូវឧត្តមគតិដែលរង្វាន់ណូបែលសន្តិភាពនឹងទទួលស្គាល់៖ ការស្វែងរកសន្តិភាព ការទប់ស្កាត់សង្រ្គាម និងការលើកកម្ពស់ភាពសុខដុមរមនាជាអន្តរជាតិ»។

សូមជម្រាបថា អាមេរិកមានប្រធានាធិបតីក្នុងតំណែងចំនួន៣រូបមកហើយ ដែលធ្លាប់ឈ្នះរង្វាន់ណូបែលសន្តិភាព ក្នុងនោះរួមមានទាំងអ្នកសាធារណរដ្ឋ Teddy Roosevelt ផងដែរ ដែលលោកបានទទួលជយលាភីក្នុងឆ្នាំ១៩០៦ សម្រាប់ការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងជប៉ុន។
ប្រធានាធិបតី២រូបទៀតដែលឈ្នះរង្វាន់នេះ គឺអ្នកប្រជាធិបតេយ្យ Woodrow Wilson (ឆ្នាំ១៩១៩) និង Barack Obama (ឆ្នាំ២០០៩)។
ហេតុផលដែលលោក Obama ឈ្នះគឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ក្នុងការពង្រឹងទំនាក់ទំនងការទូតអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


