ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ ប្រកាសថា អ៊ីរ៉ង់ព្រមលះបង់អាវុធនុយក្លេអ៊ែរ
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមមិនអភិវឌ្ឍ ឬមានអាវុធនុយក្លេអ៊ែរនោះឡើយ ហើយលោកផ្ទាល់ប្រហែលជានឹងជួបពិភាក្សាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei នៅពេលណាមួយ ប្រសិនបើរឿងរ៉ាវទាំងឡាយប្រព្រឹត្តទៅដោយរលូន។

នៅក្នុងកិច្ចសម្ភាសន៍មួយតាមកម្មវិធី «Pod Force One» ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំ បានសង្កត់ធ្ងន់យ៉ាងច្បាស់ៗទាក់ទងនឹងបញ្ហាប្រទេសអ៊ីរ៉ង់ថា ពួកគេបានព្រមព្រៀងគ្នារួចរាល់ហើយ ថានឹងមិនបង្កើតអាវុធមហន្តរាយមួយនេះឡើយ។
នៅពេលគេសួរដេញដោលអំពីការចូលរួមរបស់លោក Khamenei នៅក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះអរិភាពនោះ លោក ត្រាំ បានឆ្លើយថា មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ពិតជាបានចូលរួមយ៉ាងពិតប្រាកដ ហើយប្រជាជនអ៊ីរ៉ង់ហាក់បីដូចជាមានការគោរពកោតក្រែង ចំពោះរូបលោកខ្លាំងណាស់។ ដ្បិតមានព័ត៌មានលេចឮមកថា សុខភាពរបស់មេដឹកនាំអ៊ីរ៉ង់មិនសូវជាល្អប្រសើរ លោកនៅតែអាចបន្តផ្តល់ការអនុម័ត និងការសម្រេចចិត្តផ្សេងៗ ក្នុងអំឡុងពេលចរចាដដែល។ លោក ត្រាំ ក៏បានបន្ថែមទៀតថា រហូតមកទល់ពេលនេះ លោកមិនទាន់មានកិត្តិយសបានជួបលោក Khamenei ផ្ទាល់នៅឡើយទេ ប៉ុន្តែលោកចង់ជួបខ្លាំងណាស់ ហើយអ្នកទាំងពីរអាចនឹងជួបគ្នានៅថ្ងៃណាមួយ អាស្រ័យទៅលើលទ្ធផលជាក់ស្តែងនៃកិច្ចចរចា។
លើសពីនេះទៅទៀត ប្រធានាធិបតីអាមេរិករូបនេះ បានចាត់ទុកថា សង្គ្រាមនៅអ៊ីរ៉ង់ គឺជាជោគជ័យដ៏ធំធេងមួយ សម្រាប់សហរដ្ឋអាមេរិក ពីព្រោះតែកងទ័ពរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានវាយបំបាក់ឱ្យបរាជ័យរួចទៅហើយ។
គួរបញ្ជាក់ថា ជម្លោះមួយនេះ បានផ្ទុះឡើង បន្ទាប់ពីមានការបើកការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលវាបានធ្វើឱ្យទីផ្សារថាមពលពិភពលោកត្រូវរង្គោះរង្គើ និងបង្កឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជនអាមេរិកាំង ក្នុងពេលដែលការបោះឆ្នោតសភាខែវិច្ឆិកា កាន់តែខិតជិតមកដល់។ លោក ត្រាំ បាននិយាយបែបមានទំនុកចិត្តថា ទោះបីជាកិច្ចព្រមព្រៀងនេះជោគជ័យ ឬមិនជោគជ័យក៏ដោយ ក៏លោកមិនខ្វល់ដែរ ព្រោះបើមិនត្រូវរ៉ូវគ្នាទេ លោកនឹងដោះស្រាយតាមវិធីផ្សេង ពោលគឺអាចនឹងបើកការវាយប្រហារតាមអាកាសឡើងវិញ ដូចដែលលោកធ្លាប់បានព្រមានពីមុនមក៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


