Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល ចុះពិនិត្យការរៀបចំប្រព័ន្ធលូថ្មី និងស្តារប្រឡាយក្នុងមូលដ្ឋាន

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០២៥ នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល បាន​ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ ចុះ​ពិនិត្យ​ការងារ​ស្នើសុំ​ដាក់​លូ និង​ស្តារ​ប្រឡាយ ស្ថិត​ក្នុង​ភូមិ​តាសេក និង​ភូមិ​តា​កេរ្តិ៍ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​ទឹក​ហូរ​បាន​លឿន បញ្ចៀស​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ដោយ​ឃើញ​ថា​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​កំបូល ផ្លូវ​មួយ​ចំនួន​មាន​ការ​ជន់​លិច​លើ​ដង​ផ្លូវ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​កង្វះ​នូវ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ពេល​មេឃ​ភ្លៀង​មក​ម្តងៗ ហៀរ​ចេញពី​លូ​ដក់​លើ​ផ្លូវ។

ក្រោយពី​ទទួល​បាន​ព័ត៌មាន ​ភ្លាមៗ លោក​អភិបាល​ខណ្ឌ​កំបូល​ បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ គូស​ វាស់ ​ដើម្បី​កាយ​ដាក់​ប្រព័ន្ធ​លូ​ថ្មី និង​កាយ​ស្តារ​ប្រឡាយ សម្រួល​ដល់​ចរន្ត​ទឹក​ហូរ​បាន​លឿន បញ្ចៀស​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ វិនាទី មុន

អាជ្ញាធរខណ្ឌកំបូល ចុះពិនិត្យការរៀបចំប្រព័ន្ធលូថ្មី និងស្តារប្រឡាយក្នុងមូលដ្ឋាន

ជីវិតកម្សាន្ដ២ នាទីutes មុន

លោក លៀក លីដា យល់ថា បើផលិតករទុកវិស័យភាពយន្តដើម្បីតែរកប្រាក់ចំណេញ វិស័យនេះនឹងថយក្រោយ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រមុខ​ណាតូ៖ គ្មាន​ជម្រើសផ្សេង​ ក្រៅ​​ពី​ការ​បង្កើន​ចំណាយយោធា ទប់ទល់​ការ​គំរាមកំហែង​ពី​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អ៊ីរ៉ង់ ប្រហារជីវិតមនុស្ស៣នាក់ ព្រោះយកការណ៍ឲ្យ អ៊ីស្រាអែល

ព័ត៌មានជាតិ២៩ នាទីutes មុន

ត្រឹមថ្ងៃទី ២៤ មិថុនានេះ មានយុវជនក្រីក្រ និងងាយរងហានិភ័យជិត ១៣ ម៉ឺននាក់ ចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម