ព័ត៌មានអន្ដរជាតិ
ក្រោយសង្គ្រាម១២ថ្ងៃ មេដឹកនាំកំពូលអ៊ីរ៉ង់បង្ហាញវត្តមានលើកដំបូង គំរាមថានឹងអាចវាយអាមេរិកម្ដងទៀត
នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់គាត់ ចាប់តាំងពីជម្លោះរយៈពេល១២ថ្ងៃជាមួយអ៊ីស្រាអែល មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាមួយផ្សេងទៀត អ៊ីរ៉ង់នឹងសងសឹកដោយកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់ក្រុងវ៉ាស៊ីនតោននៅទូទាំងតំបន់មជ្ឈិមបូព៌ា។

ថ្លែងតាមរយៈវីដេអូដែលបានថតទុកមុនកាលពីថ្ងៃទី២៦ខែមិថុនា លោក Khamenei បានសរសើរសកម្មភាពរបស់អ៊ីរ៉ង់ អំឡុងពេលមានជម្លោះ ដោយគូសបញ្ជាក់ពីការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតា ហើយនិយាយថា «សាធារណរដ្ឋអ៊ីស្លាមបានទះកំផ្លៀងអាមេរិក។ យើងបានវាយប្រហារមូលដ្ឋានទ័ពអាមេរិកដ៏សំខាន់មួយនៅក្នុងតំបន់»។
លោកបានច្រានចោលយ៉ាងម៉ឺងម៉ាត់នូវការទាមទាររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់«ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ» ដោយនិយាយថា វានឹងមិនកើតឡើងនោះទេ។
លោក Khamenei បានលើកឡើងថា «ការពិតដែលថាសាធារណរដ្ឋអ៊ីស្លាមអាចចូលទៅកាន់មជ្ឈមណ្ឌលសំខាន់ៗរបស់អាមេរិកនៅក្នុងតំបន់ ហើយអាចចាត់វិធានការប្រឆាំងនឹងពួកគេនៅពេលណាដែលខ្លួនយល់ថាចាំបាច់ មិនមែនជាឧបទ្ទវហេតុតូចតាចនោះទេ វាគឺជាឧបទ្ទវហេតុដ៏ធំមួយ ហើយឧបទ្ទវហេតុនេះអាចកើតឡើងម្តងទៀតនៅពេលអនាគតប្រសិនបើមានការវាយប្រហារកើតឡើង»។
នៅមុនការលើកឡើងរបស់លោក Khamenei មួយថ្ងៃ លោក ត្រាំ បាននិយាយថា អាមេរិកនឹងវាយអ៊ីរ៉ង់ម្ដងទៀត បើទីក្រុងតេហេរ៉ង់ចាប់ផ្ដើមកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។
សូមបញ្ជាក់ថា ជាច្រើនទសវត្សរ៍កន្លងមក អ៊ីរ៉ង់តែងតែទទូចថា ខ្លួនមិនបានប្រើប្រាស់កម្មវិធីនុយក្លេអ៊ែរសម្រាប់គោលបំណងផលិតអាវុធនោះទេ ដោយច្រានចោលនូវការចោទប្រកាន់របស់លោកខាងលិច ហើយអះអាងថា កម្មវិធីនុយក្លេអ៊ែរមានគោលបំណងស៊ីវិលតែប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


