Connect with us

សេដ្ឋកិច្ច

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ៣ លាននាក់ កើនជាង ១០%

បានផុស

នៅ

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៩៥ លាននាក់ នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ កើនឡើង ១១,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាស្ថានសេដ្ឋកិច្ចសកល និងតំបន់នៅបន្តប្រឈមភាពមិនប្រាកដប្រជាខ្ពស់ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរណ៍ជាង ២,៩៥ លាននាក់ មានទេសចរណ៍ថៃជាង ៨៥ ម៉ឺននាក់ កើន ១១,១% វៀតណាមជាង ៥១ ម៉ឺននាក់ ធ្លាក់ចុះ ២,៦% ចិន ៤៨ ម៉ឺន​នាក់ កើន ៥០% ឡាវ ជាង ១០ ម៉ឺននាក់ ធ្លាក់ចុះ ៣២% និងអាមេរិកជាង ១០ ម៉ឺននាក់ កើន​ឡើង ៧,៧%។

លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រោយការដាក់​ចេញ​នូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល វិស័យទេសចរណ៍បានរីកចម្រើនឡើងវិញ​គួឱ្យកត់សម្គាល់ ដែលកំណើនទេសចរណ៍​បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោក នី ផល្លី បន្ថែមថា៖ ​«នៅក្នុងវិស័យទេសចរណ៍តាំងពីសម័យកាលកូវីដ១៩ រហូតមកដល់បច្ចុប្បន្ន យើងរៀបចំយុទ្ធសាស្ត្រមួយក្នុងការសម្របខ្លួន ដូច្នេះការរៀបចំគោលនយោបាយថ្មីៗ និងយុទ្ធសាស្ត្រ គឺត្រូវតែសម្របខ្លួនឱ្យមានភាពធន់​ឱ្យ​មានទៅនឹងការបម្រែបម្រួល ទោះបីមានកូវីដ ឬមានអីផ្សេងក្រៅពីកូវីដ ស្ថានភាពនយោបាយក្នុងតំបន់ ឬយ៉ាងណា យើងមានគោលនយោបាយមួយគឺភាពធន់ ដូច្នេះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្រើន ដើម្បីពង្រឹងភាព​ធន់នៅក្នុងវិស័យទេសចរណ៍ យើងព្យាយាមប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព»។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា វិស័យទេសចរណ៍ បានរួម​ចំ​ណែក​​​​​​​​​យ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសលំហូរចូលយ៉ាងច្រើន​នៃភ្ញៀវ​​​​ទេសចរចិនមកកម្ពុជានៅមុនវិបត្តិជំងឺកូវីដ-១៩ មានការកើនឡើងរហូតដល់ ២,៤ លាន​នាក់ នៅ​ឆ្នាំ​២០១៩ ដែលបានរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា ការ​បង្កើត​ការ​ងារ ការ​បង្កើត​នូវប្រភពនៃប្រាក់ចំណូលដល់ប្រតិបត្តិករ​ទេសចរណ៍កម្ពុជា និងវិស័យ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត។

កម្ពុជារំពឹងស្វាគមន៍ភ្ញៀវ​ទេចរអន្តជាតិប្រមាណ ​៧,៥ លាននាក់​នៅឆ្នាំ២០២៥ ដែលនឹងបង្កើត​ចំណូល​​ចូល​សេដ្ឋកិច្ច​​ជាង៥ពាន់លានដុល្លារ​។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើង​ជិត ២៣ ភាគរយ ដោយទទួលបានប្រាក់ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើង​ប្រមាណ​ជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរ​ឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ចាប់ពីយប់ថ្ងៃទី២៥នេះទៅ លោក ស សុខា បញ្ជាឱ្យ នគរបាលផ្អាកផាកពិន័យ តែឱ្យពលរដ្ឋគោរពច្បាប់ដើម្បីការពារអាយុជីវិត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ្នកជំនាញប្រាប់គន្លឹះប្រើ Hashtags ត្រឹមត្រូវ ជៀសវាងខូច post ដើម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ចុះសមរភូមិក្តៅ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ត្រៀមរៀបចំម្ហូបអាហារ និងសម្ភារៈចាំបាច់បម្រើការជូនរយៈពេល ៣ខែ នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃគ្មានឆន្ទៈពិតដើម្បីបញ្ចប់ជម្លោះ​ ព្រោះប្រាប់ប្រធានអាស៊ានថាឈប់បាញ់ម៉ោង១២យប់ថ្ងៃ២៤ កក្កដា តែ១ម៉ោងក្រោយមក ក៏ក្រឡាស់សម្ដី 

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ សម្រេចបិទសាលារៀនជាប់ព្រំដែនជិត៦០០ កន្លែងមួយរយៈក្រោយផ្ទុះអាវុធដោយភាគីថៃ

Sokha Hotels

ព័ត៌មានពេញនិយម