Connect with us

សេដ្ឋកិច្ច

​PATA៖ ការ​ផ្គូផ្គង​អាជីវកម្ម​ទេសចរណ៍ ​​តភ្ជាប់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក​

បានផុស

នៅ

សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក​កម្ពុជា​ (PATA) ​នឹង​បន្ត​បើក​ដំណើរ​ការ​កម្មវិធីផ្គូផ្គងអាជីវកម្មទេសចរណ៍ឆ្នាំ២០២៦ ​ដើម្បី​ផ្វផ្សាយ​គោលដៅទេសចរណ៍កម្ពុជា​ទៅកាន់​​ពិភព​លោកចាប់​ពី​ថ្ងៃ​ទី ​២៣ ​ខែ​ឧសភានេះ ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេចរមកទស្សនាកម្ពុជានារដូវបៃតង (Green Season) ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​មានប្រសាសាសន៍មកកាន់ «កម្ពុជាថ្មី»ថា ​នេះជាការរៀបចំលើកទី ៣ ​នៃយុទ្ធនាការយុទ្ធនាការទីផ្សារគោលដៅយុទ្ធសាស្ត្រពេញមួយឆ្នាំ ក្រោម​ប្រធានបទ​កម្ពុជា​ទៅកាន់ពិភពលោក។​

លោកបានបញ្ជាក់ថា៖ «ខែនេះ ​ជាខែទី ៣ ​យើងអញ្ជើញភ្ញៀវចិនសុទ្ធ ​ដោយសារតែ​យើងចូលរួម​ជាមួយរាជរដ្ឋាភិបាល ​ដើម្បីផ្សព្វផ្សាយគោលនយោបាយ​ដោយលើកលែងលើកលែង​ទិដ្ឋាការ (Visa) សម្រាប់ពលរដ្ឋចិន»។ ​

​កម្មវិធីផ្គូផ្គងអាជីវកម្មទេសចរណ៍ឆ្នាំ២០២៦ ​ត្រូវបានរចនាឡើងដើម្បី​ពង្រឹងជំហរប្រកួត​ប្រជែង​របស់កម្ពុជានៅអាស៊ាន, ធ្វើពិពិធកម្មទីផ្សារអន្តរជាតិ, ផ្តល់អំណាចដល់សហគ្រាស​ធុនតូច​និង​មធ្យម និងប្រតិបត្តិករទេសចរណ៍ក្នុងតំបន់​ និងប្រែក្លាយការចូលរួមអាជីវកម្មទៅ​ជាភាពជា​ដៃគូ​រយៈពេលវែង។ ​

​យុទ្ធនាការលើកទី៣នេះ នឹងចាប់ផ្តើម​រយៈពេល ​៧ ថ្ងៃ ចាប់ពីថ្ងៃទី ​២៣ ​ដល់ថ្ងៃទី ២៩ ​ខែឧសភា ​២០២៦ ដោយស្វា​គមន៍​​ដៃគូទេសចរណ៍ និងអ្នកទិញ​អន្តរជាតិបន្ថែមទៀត ​ដើម្បីស្វែងរកឱកាស ​សហការថ្មីៗ​នៅទូទាំងប្រទេសកម្ពុជា។

បើតាមលោក ធួន ស៊ីណាន បន្ថែមថា ការៀបចំ ២ លើកកន្លងមក ការចូលរួមនៅមានកម្រិត ខណៈ​សមាគម​បានអញ្ជើញភ្នាក់ងារ​ទេសចរណ៍ ​ដែលជាអ្នកបញ្ជាទិញ​មកពីប្រទេឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី ​សិង្ហបុរី ​នេប៉ាល់ ​វៀតណាម ចិន ភូមា។ ទីផ្សារនៅភូមា និងវៀតណាម ចាប់ផ្ដើមដាក់លក់ផលិតផលយើងពីខែ ៧ នេះទៅ ​ហើយឥណ្ឌូនេស៊ីចាប់ផ្ដើមបញ្ជូនភ្ញៀវបណ្ដើរៗ ចាប់ផ្ដើមពីក្រុងព្រះសីហនុ ​និង​បន្ត​មក​ខេត្តសៀមរាប។

បើតាមលោក ធួន ស៊ីណាន ការខិតខំប្រឹងប្រែងរបស់យើង​វាបានរួមចំណែកតូចមួយក្នុងការទាក់ទាញភ្ញៀវទេសចរ ដោយអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀតពីអ្នកប្រកបអាជីវកម្មក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម