Connect with us

សេដ្ឋកិច្ច

​រដ្ឋមន្ត្រី៖ ការវិនិយោគលើវិស័យទេសចរណ៍ ​ជំរុញកំណើនសេដ្ឋកិច្ច ​និង​បង្កើតការងារ​

បានផុស

នៅ

លោក ​ហួត ​ហាក់ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​មានប្រសាសន៍ថា​ ការវិនិយោគក្នុងវិស័យទេសចរណ៍ មិនត្រឹមតែរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ​ប៉ុន្តែក៏ជាកត្តាសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ហួត ​ហាក់ ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំតុមូលកម្រិតខ្ពស់ស្តីពី​ «ទស្សនវិស័យវិនិយោគ​ទេស​ចរណ៍​ប្រកបដោយចីរភាព ​និង​ភាពធន់របស់អាស៊ាន ឆ្នាំ២០៣០» ដែលរៀបចំដោយធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦។​

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ និងមានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរទស្សនៈ និងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការវិនិយោគក្នុងវិស័យទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេស​កម្ពុជា ​មានសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទេសចរណ៍បៃតង ដែលអាចឆ្លើយតបទៅនឹងនិន្នាការ​ទេសចរណ៍សកលនាពេលបច្ចុប្បន្ន។ ​

​កម្ពុជាកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រទាក់ក្រឡាបន្ថែមទៀត និងបង្កើនការតភ្ជាប់​ឱ្យកាន់តែច្រើនផ្តល់ភាពងាយស្រួល និងសន្សំសំចៃពេលវេលា ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» ដែលជាការជំរុញ​ការធ្វើដំណើរទេសចរណ៍ក្នុងរដូវវស្សា និងបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ ត្រកាលរបស់កម្ពុជា ស្របតាមពាក្យស្លោក ៦ចំណុច រួមមាន៖ ត្រូវមើល ត្រូវស្នាក់នៅ ត្រូវភ្លក់រសជាតិ ត្រូវទស្សនា ត្រូវសាកល្បង និងត្រូវទិញ ដើម្បីផ្តល់បទពិសោធន៍ថ្មីៗ ជូនភ្ញៀវទេសចរ និងបន្តលើកកម្ពស់​ភាពទាក់​ទាញរបស់គោលដៅ ទេសចរណ៍កម្ពុជាដែលអាចទស្សនាបានគ្រប់រដូវកាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម