ព័ត៌មានជាតិ
ឆ្នាំ២០២៥ នេះ មណ្ឌលភ្នំពេញមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងឌីប្លូមជាង១ម៉ឺន៧ពាន់នាក់ ថយចុះជាងឆ្នាំមុន
សម្រាប់ឆ្នាំនេះមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិឬឌីប្លូមប្រមាណជាង១ម៉ឺន៧ពាន់នាក់មានការថយចុះបើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនដាក់ពាក្យរហូតដល់ទៅជាង១ម៉ឺន៨ពាន់នាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំប្រឡងឌីប្លូមនៅថ្ងៃទី១៤ ខែកក្កដានិងប្រកាសលទ្ធផលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

លោកបានបន្តថាសម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុប១៧ ៥៨០ នាក់ ស្រី ៨ ៩០៣ នាក់ មកពីគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនមួយចំនួនចែកជា៦៥ មណ្ឌល ត្រូវជា ៧៤០ បន្ទប់ ។

តួលេខនេះបើធៀបទៅនឹងឆ្នាំមុនឃើញថាមានការថយចុះគួរឱ្យកតសម្គាល់ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យចំនួន ១៨ ៥២៦ នាក់ ស្រី ៩៤៩៨ នាក់ចែកជា៦៨ មណ្ឌលត្រូវជា ៧៧៧ បន្ទប់។លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំផ្ញើសិស្សានុសិស្សបន្តខិតខំរៀន រក្សាសុខភាពឱ្យបានល្អ និងតាមដានព័ត៌មានទាក់ទងនឹងការប្រឡងក៏ដូចជាបទបញ្ញត្តនានារបស់ក្រសួងអប់រំ និងសាលារៀន។

លោកស្រីបានបន្តថាក្រសួងអប់រំ នៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសាដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។

មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់ និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន