ព័ត៌មានអន្ដរជាតិ
កាស៊ីណូសិង្ហបុរី និងម៉ាឡេស៊ីរំពឹងបន្តរីកចម្រើនដោយសារកំណើនអ្នកលេងចិន
របាយការណ៍ពីក្រុមហ៊ុនទីផ្សារ S&P Global បានរកឃើញថា វិស័យកាស៊ីណូ និងហ្គេមក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន នឹងនៅតែបន្តរីកចម្រើនដោយសារតែកំណើនអ្នកលេងពីប្រទេសចិន បើទោះបីជាមានការព្រួយបារម្ភអំពីពន្ធគយ និងបញ្ហាប្រឈមផ្សេងៗក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Business Times។

ប្រាក់ចំណូលសរុបពីការលេងល្បែងក្នុងកាសីណូនៅសិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន រំពឹងថានឹងកើនឡើងជិតដល់ ឬលើសកម្រិតមុនវិបត្តិកូវីដ១៩ ដែលជំរុញដោយកំណើនអ្នកទៅលេង និងភាពរឹងមាំនៃទីផ្សារក្នុងស្រុក។ នេះបើតាម S&P Global ។
ការស្ទុះងើបឡើងវិញនៃកាស៊ីណូ ត្រូវបានជំរុញបន្ថែមទៀតដោយការវិលត្រឡប់របស់ភ្ញៀវទេសចរចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនភ្ញៀវទេសចរចិនទៅសិង្ហបុរី និងម៉ាឡេស៊ី កើនឡើងដោយកម្រិតមុនកូវីដ។
អ្នកវិភាគរបស់ S&P Global លោកស្រី Ong Hwee Yee បាននិយាយថា ទីផ្សារហ្គេមលំដាប់ថ្នាក់ខ្ពស់បន្តជំរុញប្រាក់ចំណូលក្នុងឧស្សាហកម្មកាស៊ីណូ ដោយសារអ្នកលេងមានៗ មិនសូវរងផលប៉ះពាល់ដោយសារកម្សោយសេដ្ឋកិច្ច ហើយបន្តចូលលេង។

យ៉ាងណាមិញ S&P បាននិយាយថា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលក្រៅពីសិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន អាចនឹងបន្តជួបបញ្ហាដោយសារតែបញ្ហាច្បាប់ទម្លាប់។
លោកស្រី Ong បាននិយាយថា ទីផ្សារដូចជាកម្ពុជានឹងជួបប្រទះនឹងភាពយឺតយ៉ាវនៃការងើបឡើងវិញនៃប្រាក់ចំណូលពីវិស័យកាស៊ីណូ។ លោកស្រីថា កាស៊ីណូនៅកម្ពុជា ដែលពឹងផ្អែកខ្លាំងលើអ្នកលេងចិន បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការបង្រ្កាបរបស់ចិន លើប្រតិបត្តិករកាស៊ីណូពាក់ព័ន្ធនឹងការលាងលុយ និងអំពើពុករលួយ។ នៅថៃឯណោះវិញ ច្បាប់កាស៊ីណូស្របច្បាប់ ត្រូវបានសភាដកចេញ ក្រោយមានបញ្ហាចម្រូងចម្រាស់ និងវិបត្តិនយោបយាក្នុងស្រុកថៃ។
យ៉ាងណាក្ដី យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវឥណ្ឌា Market Data Forecast ការលេងល្បែងអនឡាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រំពឹងថានឹងឈានដល់ ២០,៩ ប៊ីលានដុល្លារឆ្នាំនេះ កើនឡើង ១២,៨ ភាគរយ ពីឆ្នាំមុន ដោយសារតែការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការផ្លាស់ប្តូរចំណូលចិត្តអ្នកលេង៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


