ព័ត៌មានជាតិ
កង្ហារអគ្គិសនីដើរដោយថាមពលខ្យល់ នឹងចេញជារូបរាងលើទឹកដីមណ្ឌលគិរី ឆាប់ៗខាងមុខនេះ
ក្រោយសិក្សារបស់ក្រុមហ៊ុនសាងសង់គម្រោង “កង្ហារអគ្គិសនីដើរដោយថាមពលខ្យល់” ខេត្តមណ្ឌលគិរី នឹងទទួលបានសមិទ្ធផលថ្មីមួយទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីទាំងក្នុងស្រុក និងអាចតបណ្ដាញទៅផ្គត់ផ្គង់ថាមពលនៅតំបន់ផ្សេងទៀត។
តាមរយៈគម្រោងនេះ អភិបាលស្រុកអូររាំងរំពឹងថា ក៏អាចនឹងលើកស្ទួយសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត ជាពិសេសគឺអាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី កាន់តែច្រើន។

លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានប្រាប់កម្ពុជាថ្មី ឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដានេះថា នាពេលកន្លងទៅ មានក្រុមហ៊ុនចំនួន៦ បានទំនាក់ទំនងសិក្សាសាងសង់អគ្គិសនីដើរដោយថាមពលខ្យល់ (ថាមពលស្អាត) ក្នុងស្រុកអូររាំងខេត្តមណ្ឌលគិរី។
លោកបន្តថា បើតាមអ្វីដែលរដ្ឋបាលស្រុកទទួលដំណឹងថ្មីៗនេះ ក្នុងនោះមានក្រុមហ៊ុនចំនួន២ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ ស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ផងដែរ គឺស្ថិតក្នុងឃុំសែនមនោរម្យ និងឃុំដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី។

តាមរយៈគម្រោងនេះ លោកបញ្ជាក់ថា ក្នុងនាមរដ្ឋបាលស្រុកអូររាំង ពិតជាមានក្តីសោមនស្សណាស់ ដែលទទួលបានគម្រោងសាងសង់ស្ថានីយផលិតកង្ហារអគ្គិសនីដើរដោយថាមពលខ្យល់ នៅលើទឹកដីរបស់ខ្លួន។ ខណៈរំពឹងថា វត្តមានដងកង្ហារដែលមានរយៈកម្ពស់ខ្ពស់នេះ អាចផ្គត់ផ្គង់ថាមពលអគ្គិសនីទូទាំងខេត្តមណ្ឌលគិរី ក៏ដូចជាដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ផ្នែកទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
បន្ថែមពីនេះ លោកថា ពេលដែលមានដងកង្ហាអគ្គិសនីដើរដោយថាមពលខ្យល់ បានដំណើការនៅពេលនោះ ក៏អាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត ខេត្តមណ្ឌលគិរី ថែមទៀត នាពេលខាងមុខផងដែរ។


សូមរំលឹកផងដែរថា នាពេលថ្មីៗកន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់អានុភាព ១៥០មេហ្កាវ៉ាត់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងទំហំទុនវិនិយោគ ២០៧ លានដុល្លារ និងអាចបង្កើតការងារចំនួន ១៤៥កន្លែង។
កាលពីថ្ងៃទី ២២ ខែឧសភា រដ្ឋសភា បាននុម័តលើគម្រោងវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ នៅខេត្តមណ្ឌលគិរី ចំនួន ៦គម្រោងផ្សេងគ្នា ដែលមានអានុភាព សរុបចំនួន ៩០០មេហ្កាវ៉ាត់ ហើយរាជរដ្ឋាភិបាល បានដាក់ផែនការផលិតថាមពលស្អាតឱ្យបាន ៧០% នៅត្រឹមឆ្នាំ២០៣០ ដើម្បីឱ្យការអភិវឌ្ឍមានចេរភាព និងទាក់ទាញ ការវិនិយោគបន្ថែម៕ អត្ថបទ៖ រៀម សុខហេង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


