កីឡា
ល្ងាចនេះ កម្ពុជា ជួប ឥណ្ឌូណេស៊ី ជាឱកាសចុងក្រោយរកជ័យជម្នះក្នុងពាន SEA V League
នាម៉ោង ៧ ល្ងាចនេះ ថ្ងៃ សៅរិ៍ ទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា នឹងត្រូវមានភារកិច្ចប្រកួតចុងក្រោយក្នុងពាន SEA V League ២០២៥ ទល់នឹងក្រុមបាល់ទះជម្រើសជាតិ ឥណ្ឌូណេស៊ី។

ការជួបគ្នាកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសហ្វីលីពីន ក្នុងជុំទី១ នៃពានរង្វាន់ដដែលនេះ កម្ពុជា ធ្វើមិនបានល្អនោះទេ ដោយការប្រកួតនោះបានចាញ់ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣ សិតទល់នឹង ០។
យ៉ាងណា ទាំងការប្រកួត កាលពីជើងទី ១ និងជើងទី ២ នេះ ដែលកំពុងប្រព្រឹត្តទៅនៅ ឥណ្ឌូណេស៊ី គឺ កម្ពុជា មិនទាន់រកបានជ័យជម្នះសូម្បីមួយប្រកួតនៅឡើយទេ ដោយឆ្លងកាត់ការប្រកួតសរុប ៧ ប្រកួត ចាញ់ទាំង ៧ ប្រកួត។ តាមរយៈលទ្ធផលនេះ បានធ្វើឱ្យ កម្ពុជា កំពុងប្រឈមជួបស្ថានភាពមិនល្អ ដោយអាចធ្លាក់ទៅលេងពានទី ២ SEA V. League Challenge វិញនៅឆ្នាំក្រោយ ២០២៦។

គួរឱ្យដឹងថា ការប្រកួតទល់នឹង ឥណ្ឌូណេស៊ី ល្ងាចនេះ គឺជាការប្រកួតទី ៤ ក្នុងជើងទី ២ នេះ ហើយក៏ជាការប្រកួតចុងក្រោយសម្រាប់ កម្ពុជា ក្នុងពាននេះផងដែរ។ ប្រវត្តិជួបគ្នា ៦ លើកចុងក្រោយគិតចាប់តាំងពីឆ្នាំ ២០១១ មក កម្ពុជា មិនទាន់ទាន់ស្គាល់ជ័យជម្នះលើ ឥណ្ឌូណេស៊ី សូម្បីម្តង។
ខាងក្រោមនេះជាលទ្ធផលជួបគ្នាទាំង ៦ លើករវាងក្រុមបាល់ទះ កម្ពុជា និង ហ្វីលីពីន៖
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (កីឡាស៊ីហ្គេម ២០១១)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (កីឡាស៊ីហ្គេម ឆ្នាំ ២០១៥)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (កីឡាស៊ីហ្គេម ឆ្នាំ ២០១៩)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ១-៣ (កីឡាស៊ីហ្គេម ឆ្នាំ ២០២១)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (កីឡាស៊ីហ្គេម ឆ្នាំ ២០២៣)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ជើងទី ១ ពាន SEA V League ២០២៥)៕


អត្ថបទ៖ សេម កុសល

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន