កីឡា
លក្ខណៈពិសេស ៤ របស់ វឿន វាសនា កំពុងក្លាយជាតួសំខាន់របស់ Win Streak
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា កំពុងក្លាយជាតួដ៏សំខាន់ដែលជួយឲ្យក្រុម Win Streak ទទួលបានជ័យជម្នះរាល់ការប្រកួតក្នុងលីគបាល់ទះអាជីពតៃវ៉ាន់ តាំងពីរដូវកាលមុន រហូតដល់រដូវកាលនេះ។
តួនាទីលេងជាកីឡាករប្រយុទ្ធរកពិន្ទុតែម្យ៉ាងគត់មិនគ្រប់គ្រាន់ទេសម្រាប់កីឡាករបាល់ទះម្នាក់ៗក្នុងការជួយឲ្យក្រុមទទួលបានជ័យជម្នះ។ បើក្រឡេកមើលលក្ខណៈពិសេសរបស់កីឡាករ វឿន វាសនា គឺមានចំណុចពិសេសច្រើនលើសពីជាជាកីឡាករវាយប្រយុទ្ធថែមទៀត។

កម្ពុជាថ្មី សូមលើកយកលក្ខណៈពិសេសចំនួន ៤ របស់កីឡាករកម្ពុជារូបនេះក្នុងការជួយឲ្យក្រុម Win Streak មានភាពខ្លាំងដាច់គេនៅលីគបាល់ទះតៃវ៉ាន់។
ទី១. ការវាយផ្តាច់មានប្រសិទ្ធភាព
ស្ថិតនៅតួនាទីជាអ្នកប្រយុទ្ធស្លាបស្តាំ វឿន វាសនា មានប្រសិទ្ធភាពតាមរយៈការវាយផ្តាច់ស្លាបស្តាំ និងជំហរ ៣ ម៉ែត្រ។ រហូតដល់ពេលនេះ រូបរកបានជិត ១០០០ ពិន្ទុច្រើនដែលដាច់ឆ្ងាយលើ មិត្តរួមក្រុម និងកីឡាករដទៃទៀតនៅក្នុងលីគបាល់ទះតៃវ៉ាន់។ រូបគេកំពុងឈរក្នុងតំណែងកំពូលតារាងដែលជាកីឡាកររកបានពិន្ទុច្រើនជាងគេ និងកីឡាករល្អប្រចាំការប្រកួតច្រើនជាង។
ទី២. ការវាយសេវាល្អ
វឿន វាសនា ជាកីឡាករម្នាក់របស់ Win Streak ដែលវាយសេវាបានល្អដែលហៅថា វាយសេវាកាច។ តាំងពីរដូវកាលមុន និងដល់រដូវកាលនេះ រូបគេ រកពិន្ទុបានច្រើនដែរតាមរយៈការវាយសេវាបានល្អ។ ការវាយសេវាបានល្អគឺជាបញ្ហាមួយដែលធ្វើឲ្យដៃគូពិបាកចាប់ និងពិបាកលើបាល់ឲ្យដៃគូវាយផ្តាច់ ហេតុដូច្នេះហើយបានជានៅលើពិភពលោកនេះ ការប្រកួតកម្រិតអាជីព កីឡាករម្នាក់ៗចូលចិត្តវាយសេវាកាចណាស់។
ទី៣. រួមចំណែកការពារ
មិនត្រឹមតែប៉ុណ្ណោះ វឿន វាសនា ជាផ្នែកមួយដ៏សំខាន់ផងដែរក្នុងការជួយបិទបាំង និងការពារពីការវាយផ្តាច់របស់ដៃគូ។ រូបគេក៏រកបានពិន្ទុញឹកញាប់តាមរយៈរនាំងការពារ ហើយជូនកាលបាំងតែម្នាក់ឯងក៏ជាប់ដែរ។ បច្ចេកទេសបិទបាំងនេះមិនមែនចេះតែលោតបាំងនោះទេ ប៉ុន្តែត្រូវមានប៉ិនប្រសប់ក្នុងការលោតបាំងទើបជាប់។
ទី៤. ទប់ស្កាត់ជើងក្រោមដូចជាលីប្រូរ
អ្នកគាំទ្រដែលបានទស្សនាការប្រកួតរបស់ វឿន វាសនា នៅលីគបាល់ទះតៃវ៉ាន់ ប្រហែលជាបានឃើញហើយពីទីតាំងឈររបស់កីឡាករកម្ពុជារូបនេះនៅលើទីលន។ ជាទូទៅ រូបគេឈរនៅកណ្តាលផ្នែកខាងក្រោយដែលទីតាំងឈរបែបនេះគឺត្រៀមចំណុចពិសេស ៣។ ទី១ ជាគោលជំហរសម្រាប់ការវាយផ្តាច់ ៣ ម៉ែត្រ, ទី២ ដើម្បីទទួលបាល់ពីការវាយសេវារបស់ដៃគូ និងទី៣ ទប់បាល់ពីការវាយផ្តាច់របស់ដៃគូ។ ជារឿយៗ វឿន វាសនា ទប់បាល់បានច្រើនពីការវាយផ្តាច់របស់ដៃគូ ដែលការងារនេះគឺជាតួនាទីរបស់ លីប្រូ ប៉ុន្តែកីឡាករកម្ពុជាបានជួយផ្នែកនេះដែរ។
ក្រៅពីនេះ វឿន វាសនា ក៏មានចំណុចពិសេសផ្សេងៗទៀតដែលជាបច្ចេកទេស និងតាក់ទិកជួយឲ្យក្រុមកាន់តែមានប្រសិទ្ធភាព និងគុណភាព៕






អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


