Connect with us

កីឡា

ស្ងាត់ៗ​ស្មាត់​ឌូក​ ឥលូវ​ក្លាយ​ជា​គ្រូ​បង្វឹក​បាល់ទះ​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​កម្ពុជា​ហើយ​

បានផុស

នៅ

កីឡាករ​ចាស់​វស្សា​ក្នុង​វិស័យ​បាល់ទះ​ទាំង​ក្នុង​សាល​ និង​ឆ្នេរខ្សាច់​ លោក​ ជុក​ សោភា​ ហៅ​ស្មាត់​ឌូក​ នៅឆ្នាំ​២០២៦​ នេះ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​បាល់ទះ​វិញ្ញាសា​ឆ្នេរខ្សាច់​ហើយ​ដើម្បី​ជួយ​បង្ហាត់​បង្រៀន​ដល់​យុវជន​ជំនាន់​ក្រោយ​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​តំណាង​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជុក​ សោភា

ស្មាត់​ឌូក​ បាន​បញ្ជាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី១០​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​ថា​ បច្ចុប្បន្ន​នេះ​រូប​គេ​ជាប់​ជា​គ្រូ​បង្វឹក​ឆ្នេរ​ខ្សាច់​ហើយ​ ប៉ុន្តែ​ត្រឹម​ជា​គ្រូ​ជំនួយ​នោះ​ទេ។​ រូប​គេ​ជា​គ្រូ​ជំនួយ​ ខណៈ​គ្រូ​ធំ​នោះ​គឺ​លោក​ ស៊ីម​ ឃ្លោក​ ដែល​ជា​គ្រូ​របស់​ក្រុម​បាល់ទះ​ស្នងការ ន.ប​ រាជធានីភ្នំពេញ។​

ការ​ប្រមូល​ផ្ដុំ​ក្រុម​ជម្រើស​ជាតិ​ឆ្នេរ​ខ្សាច់​នៅ​ឆ្នាំ​នេះ​គឺ​មាន​កីឡាករ ៦រូប​ និង​កំពុង​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ បង្កើន​បច្ចេកទេស​នៅ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ បើ​តាម​ផែនការ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឆ្នាំ​នេះ​មាន​ការ​ប្រមូលផ្ដុំ​លើ​ ៤០​ប្រភេទ​កីឡា​ ដោយ​ឈុត​ធំ​រយៈពេល​ ៧​ខែ​ និង​ថ្នាល​មាន​រយៈពេល​ ៩​ខែ​ ដើម្បី​ត្រៀម​ការ​ប្រកួត​កម្រិត​អន្តរជាតិផ្សេងៗ។​

លោក​ ជុក​ សោភា

បញ្ជាក់​ដែរ​ថា​ លោក​ ជុក​ សោភា​ ហៅ​ស្មាត់​ឌូក​ នេះ​ជា​អតីត​កីឡាករ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​វិស័យ​បាល់ទះ​មិន​ថា​ក្រុម​ជម្រើស​ជាតិ​ ឬ​បាល់​ក្រៅ​ផ្លូវ​ការ​នោះ​ឡើយ។​ រូប​គេ​ធ្លាប់​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​ក្នុង​សាល​ និង​ឆ្នេរខ្សាច់​ផង​ដែរ​កាល​ពី​កន្លង​ទៅ។​ គ្រូ​បង្វឹក​រូប​គេ​ក៏​ជា​មន្ត្រី​មួយ​រូប​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ទៀត​ផង៕​

ជុក​ សោភា និង​ សួន​ ចាន់ណារ៉ូ

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម