កីឡា
ក្រុមបាល់ទះកម្ពុជា ត្រូវធ្វើដំណើរទៅប្រកួត SEA V. League 2026 នៅហ្វីលីពីន និងឥណ្ឌូណេស៊ី
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបន្តស្ថិតនៅក្នុងពានរង្វាន់អាស៊ានកម្រិតទី១ SEA V. League ឆ្នាំ ២០២៦ បើទោះជាធ្វើមិនបានល្អក្នុងការប្រកួតពានរង្វាន់នេះកាលពីឆ្នាំ ២០២៥។

ឆ្នាំ ២០២៦ ពានរង្វាន់ SEA V. League មានក្រុមខ្លាំងជម្រើសជាតិក្នុងតំបន់អាស៊ានចំនួន ៦ មានសិទ្ធិចូលរួមប្រកួតប្រជែងគឺ កម្ពុជា ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន វៀតណាម និង មីយ៉ាន់ម៉ា។
ការប្រកួតជាទូទៅមានពីរដំណាក់កាលដោយដំណាក់កាលនីមួយៗសុទ្ធតែត្រូវមានក្រុមឈ្នះជើងឯក។ សម្រាប់ដំណាក់កាលទី១ ប្រទេសហ្វីលីពីន ទទួលធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៥ ដល់ ទី១៩ ខែកក្កដា ឆ្នាំ ២០២៦ និងដំណាក់កាលទី២ ប្រទេសឥណ្ឌូណេស៊ី ទទួលធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃទី២២ ដល់ ទី២៦ ខែកក្កដា ឆ្នាំ ២០២៦។

រូបមន្តនៃការប្រកួត ឆ្នាំ ២០២៦ មិនទាន់ត្រូវបានប្រកាសថាតើមានការប្រែប្រួលយ៉ាងណានោះទេ បើទោះជាក្រុមមានចំនួនច្រើនជាងឆ្នាំមុនៗ។ ចាប់តាំងពីពានរង្វាន់នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២៣ តាមធម្មតា រូបមន្តនៃការប្រកួត គឺវិលជុំសន្សំពិន្ទុ ក្រុមណាឈ្នះច្រើនជាងគេ និងមានពិន្ទុច្រើនជាងគេបានក្លាយជាជើងឯកតែម្តង។
កាលពីឆ្នាំ ២០២៣ និង ២០២៤ មានក្រុមជម្រើសជាតិតែ ៤ ប៉ុណ្ណោះគឺ ឥណ្ឌូណេស៊ី ថៃ វៀតណាម និង ហ្វីលីពីន ហើយឆ្នាំ ២០២៥ មាន ចំនួន ៥ ក្រុមដោយមានក្រុមជម្រើសជាតិកម្ពុជាចូលរួមប្រកួត បន្ទាប់ពីឈ្នះជើងឯក SEA V. League Challenge។ នៅឆ្នាំ ២០២៦នេះ ក្រុមបានកើតឡើងដល់ចំនួន ៦ ដោយមានក្រុមបាល់ទះជម្រើសជាតិ មីយ៉ាន់ម៉ា មួយទៀត ដូច្នេះក្រុមច្រើន រូបមន្តនៃការប្រកួតអាចមានការប្រែប្រួល។

ចំណែកពានរង្វាន់អាស៊ានលំដាប់ទី២ គឺ SEA V. League Challenge ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះលើកដំបូងកាលពី ឆ្នាំ ២០២៤ គឺមានក្រុមបាល់ទះជម្រើសជាតិចំនួន ៣ ត្រូវចូលរួមប្រកួតប្រជែងក្នុងឆ្នាំ ២០២៦ គឺ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ រហូតដល់ពេលនេះ នៅមិនទាន់ដឹងច្បាស់ថា ពានរង្វាន់លំដាប់ទី២ ត្រូវរៀបចំការប្រកួតនៅប្រទេសណាទេ។
សូមរម្លឹកថា កាលពីឆ្នាំ ២០២៥ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតពានរង្វាន់ SEA V. League ជាលើកដំបូងដោយមិនស្គាល់ជ័យជម្នះសោះពោលគឺ ៨ ប្រកួតចាញ់ទាំងអស់៕
ក្រុមជម្រើសជាតិ
- កម្ពុជា ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន វៀតណាម និង មីយ៉ាន់ម៉ា
កាលបរិច្ចេទប្រកួត
- នៅហ្វីលីពីន ពីថ្ងៃទី១៥ ដល់ទី១៩ ខែកក្កដា ឆ្នាំ ២០២៦
- នៅឥណ្ឌូណេស៊ី ពីថ្ងៃទី២២ ដល់ទី២៦ ខែកក្កដា ឆ្នាំ ២០២៦

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


