កីឡា
សហព័ន្ធបាល់ទះប្តូរពាន «មហាជន៤ទល់៤» ទៅជា«ពានយុវជនថ្នាក់ជាតិ៦ទល់៦»
ថ្នាក់ដឹកនាំ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យពីផែនការអភិវឌ្ឍថ្នាលធនធានកីឡាករបាល់ទះកម្ពុជាដើម្បីពង្រឹងសមត្ថភាពក្រុមបាល់ទះជម្រើសជាតិកម្ពុជាទៅថ្ងៃអនាគតសម្រាប់ការប្រកួតអន្តរជាតិនានា។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា សហព័ន្ធនឹងបញ្ជូនក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ ឆ្នាំ ទៅចូលរួមប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ (2025 Asian Youth Games) នៅប្រទេសបារ៉ែន។ នេះជាប្រវត្តិសាស្ត្រដំបូង ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជាកម្រិតយុវជនទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ី។
លោកបានបញ្ជាក់ថា ៖«យើងឃើញថា នេះជាការកសាងប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់វិស័យកីឡាបាល់ទះកម្ពុជា។ ខ្ញុំជឿជាក់លើក្រុមបាល់ទះ U18 ឆ្នាំរបស់យើងនឹងធ្វើបានល្អ ពីព្រោះយើងបានប្រមូលហ្វឹកហាត់ជាងមួយឆ្នាំហើយ»។

ខាងលើនេះគ្រាន់តែជំហានដំបូងដែលក្រុមបាល់ទះយុវជនកម្ពុជាត្រូវចេញទៅបង្ហាញសមត្ថភាពលើឆាកអន្តរជាតិកម្រិតទ្វីបអាស៊ី ប៉ុន្តែគោលដៅសំខាន់គឺការបណ្តុះបណ្តាលថ្នាលយុវជនទើបជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់សមត្ថភាពរបស់ក្រុមជម្រើសជាតិ។ លោកអគ្គលេខាធិការរូបនេះបានបន្ថែមថា កម្ពុជាមិនទាន់មានពានរង្វាន់កម្រិតអាជីពដែលផ្តល់ឱកាសឲ្យកីឡាករក្មេងៗបានបង្ហាញសមត្ថភាពទេ ដូច្នេះថ្នាក់ដឹកនាំ សហព័ន្ធបានសម្រេចកែប្រែពានរង្វាន់មហាជន ៤ទល់៤ ដែលបានប្រកួតពីរឆ្នាំចុងក្រោយទៅជា«យុវជនអាយុ២០ឆ្នាំថ្នាក់ជាតិដែលប្រកួតតាមកម្រិតស្តង់ដា៦ទល់៦នាក់។
លោកបានបញ្ជាក់ថា ៖«ពានរង្វាន់កម្រិតអាយុក្រោម២០ឆ្នាំនេះគឺ ផ្តល់ឱកាសឲ្យយុវជនទូទាំងប្រទេសបានបង្ហាញសមត្ថភាព និងប្រកួតប្រជែងពិតប្រាកដ។ ជាពិសេសយើងមានប្រាក់រង្វាន់ច្រើនដែលរឹតតែធ្វើឲ្យពួកគាត់ខិតខំប្រឹងប្រែងខ្លាំងឡើង។ នេះក៏ជាឱកាសដែលសហព័ន្ធសម្លឹងជ្រើសរើសយុវជនល្អៗសម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ ២០២៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ហើយក៏ជាការបណ្តុះបណ្តាលធនធានកីឡាករសម្រាប់ក្រុមជម្រើសជាតិទៅថ្ងៃអនាគត»។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជាធ្លាប់បានបញ្ជូនក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំទៅប្រកួតជាមួយ ក្រុម U20 វៀតណាម នៅប្រទេសថៃ កាលពីឆ្នាំ ២០២៤ ប៉ុន្តែបានចាញ់ វៀតណាម ដោយមិនបានឡើងទៅកាន់វគ្គចែកពូលទេ។ ចាប់តាំងពីពេលនោះ ក្រុមបាល់ទះយុវជនជម្រើសជាតិកម្ពុជាមិនមានការប្រកួតអន្តរជាតិទេ ប៉ុន្តែសហព័ន្ធក៏បានប្រមូលផ្តុំហ្វឹកហាត់ដើម្បីប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ចាប់ពីថ្ងៃទី២២ ដល់ ទី៣១ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។ បួនឆ្នាំបន្ទាប់ពោលគឺនៅឆ្នាំ ២០២៩ កីឡាយុវជនអាស៊ី ធ្វើនៅកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


