ព័ត៌មានជាតិ
មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ
ម្ចាស់អាជីវកម្មកែច្នៃស្បែកក្រពើ ផលិតចេញជាកាបូប ស្បែកជើង និងខ្សែក្រវ៉ាត់ ដែលជាអតីតពលករធ្វើការនៅប្រទេសថៃម្នាក់បានលើកឡើងថា មុខរបររបស់ខ្លួននៅតែអាចរក្សាបានទីផ្សារល្អ ខណៈមានអ្នកគាំទ្រច្រើនគួរសម។

ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ លោក ហង់ សុឃឿន ម្ចាស់សិប្បកម្ម ហ្វាងតុង ផលិតកាបូបស្បែក ស្នាដៃកូនខ្មែរ ប្រាប់ កម្ពុជាថ្មី ថា ការច្នៃស្បែកក្រពើ ផលិតចេញជាកាបូប និងស្បែកជើង នៅក្នុងសិប្បកម្មរបស់លោក នៅតែរក្សាទីផ្សារបានល្អ ខណៈប្រជាជនខ្មែរមួយចំនួន នៅតែនិយមប្រើប្រាស់ផលិតផលធ្វើអំពីស្បែកក្រពើនេះ។

សុខឃឿន បន្តថា បច្ចុប្បន្នផលិតផលកាបូប និងស្បែកជើង ដែលផលិតចេញពីស្បែកក្រពើនេះ ឃើញថាមានអតិថិជនចាស់ក្មេង ពិសេសអ្នកដែលនិយមប្រើប្រាស់កាបូបស្បែក បានជួយគាំទ្រស្នាដៃរបស់លោកតាមរយៈកម្មុងទិញតាមអនឡាញ និងខ្លះទៀតក៏បាននាំគ្នាមកទិញដល់ហាងផ្ទាល់ក៏មាន។

អតីតពលករធ្វើការនៅប្រទេសថៃរូបនេះ បានបញ្ជាក់ដែរថា ៖ «សិប្បកម្មហ្វាងតុងរបស់លោក ទោះបីមិនទាន់អាចឈានទៅដល់ការផលិតក្នុងចំនួនមួយដែលច្រើនក៏ដោយ ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តនោះ ត្រង់ថាខ្មែរយើងបច្ចុប្បន្ន តែងតែនិយមគាំទ្រផលិតផលរបស់ខ្មែរខ្លួនឯង ដែលនេះជាហេតុធ្វើឱ្យលោកមានក្ដីសង្ឃឹមសម្រាប់បន្តអាជីវកម្មមួយនេះរហូតមកដល់សព្វថ្ងៃនេះដែរ»។

បើក្រឡេកទៅមើលពីការផលិតកាបូប និងស្បែកជើងរបស់ លោក ហង់ សុខឃឿន វិញ មុខរបរមួយនេះ ថ្វីត្បិតថាមិនធំដុំ តែក៏អាចជួយឱ្យកសិករជាអ្នកចិញ្ចឹមក្រពើមួយចំនួនក្នុងខេត្តសៀមរាមមានទីផ្សារក្នុងការលក់ស្បែកមកឱ្យសិប្បកម្ម ផងដែរ។
យ៉ាងណាមិញ លោក ហង់ សុខឃឿន បញ្ជាក់ដែរថា ទោះបីលោកបានជួយទិញស្បែកក្រពើពីកសិករក្នុងស្រុកក៏ពិតមែន តែអ្វីដែលមិនអាចប្រកែកបានគឺលោកនៅតែត្រូវការទិញស្បែកក្រពើពីប្រទេសវៀតណាម ដើម្បីផលិតចេញជាកាបូប និងស្បែកជើង ខណៈការផ្គត់ផ្គង់ស្បែកក្រពើនៅក្នុងស្រុក ហាក់មិនឆ្លើយតបទាន់នឹងតម្រូវការប្រចាំថ្ងៃ។



សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្មរបស់លោក ហង់ សុខឃឿន បានច្នៃស្បែកក្រពើបានជាផលិតផលប្រមាណជិត៦មុខ មានដូចជា៖ កាបូបបុរស-នារី ស្បែកជើង ខ្សែក្រវ៉ាត់ និងខ្សែនាឡិកាដៃ ដែលភាគច្រើនផលិតចេញពីស្បែកក្រពើសុទ្ធ។
សិប្បកម្មផលិតកាបូប និងស្បែកជើងអំពីស្បែកក្រពើរបស់កូនខ្មែរមួយនេះ ក៏បានជួយឱ្យអ្នកភូមិរបស់លោកមានការងារធ្វើប្រមាណជិត១២នាក់។ បច្ចុប្បន្ន សិប្បកម្ម មានទីតាំងស្ថិតនៅ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន