Connect with us

ជីវិតកម្សាន្ដ

ចេន​ ថា មិនមែនជាពេលត្រូវខ្វល់ Credit តារា ហើយស្ងៀមស្ងាត់ឡើយ ព្រោះសៀមផ្ទុះអាវុធមកលើទឹកដីកម្ពុជាមុន

បានផុស

នៅ

តារាចម្រៀង Original Song លោកចេន បានបង្ហោះខ្លឹមសារដ៏មានអត្ថន័យពាក់ព័ន្ធចោរឈ្លានពានសៀមមកលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដោយលោកបំផុសឱ្យកូនខ្មែរទាំងអស់គ្នាត្រូវរួបរួមគ្នា បង្ហាញពីអំពើអាក្រក់របស់ទង្វើថោកទាបរបស់ពួកសៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ តារាចម្រៀងប្រុសលោក ចេន បានបញ្ជាក់ច្បាស់ៗដែរថា ពេលវេលានេះមិនមែនចាំតែបារម្ភអំពី Credit អ្វីទេ យើងជាកូនខ្មែរឈាមខ្មែរត្រូវតែរួមគ្នាបញ្ចេញសារទៅពិភពលោកអំពីអំពើរអាក្រក់នៃការឈ្លាពានរបស់សៀមមកលើប្រទេសជាតិ។ លោកថា “ចោរផ្ទុះអាវុធមកលើទឹកដីខ្ញុំមុនប៉ុណ្ណេះហើយ ឱ្យខ្ញុំនៅសំងំស្ងៀមមិនផុសមិននិយាយអ្វីសោះអាល័យតែបារម្ភ​ Credit ស្អី”។

លោក ចេន បាននិយាយទៀតថា ពេលនេះម៉ោងនេះ សម្រាប់លោកគ្មានតារាគ្មានអ្នកណាល្បីអី្វទាំងអស់ តំណែងពួកយើងគឺជាកូនខ្មែរស្មើរៗគ្នា​ទាំងអស់គ្នាត្រូវរួបរួមគ្នា តួឯកសំខាន់គឺថ្នាក់ដឹកនាំរបស់យើងនិងបងៗលោកពូលោកអ៊ុំវីរៈកងទ័ពរបស់យើងពួកគាត់ប្តូរជីវិតចាកឆ្ងាយពីគ្រួសារពួកគាត់គ្មានរអាសត្រូវផង ចុះយើងខ្លាចខាតបង់អី្វគ្រាន់នាំគ្នាចេញមកនិយាយទប់ស្កាត់ពួកចោរបំភ្លៃរឿង មិនអាចឱ្យគេមកលាបពណ៌យើងងាយៗបានឡើយសុំដាច់ខាត។

កត់សម្គាល់ថា ចាប់តាំងពីកាផ្ទុះអាវុធឈ្លានពានពីសំណាក់ទាហានសៀមមកលើកងទ័ពកម្ពុជា គឺមានសិល្បករសិល្បការិនីល្បីៗរបស់ខ្មែរបានបង្ហោះសារថោលទោសអំពើរអាកក្រក់របស់សៀម និងរួមគ្នាផ្តល់កម្លាំងចិត្តនិងនាំគ្នាបួងសួងដល់បារមីវត្ថុស័ក្កិសិទ្ធិសូមតាមជួយថែរក្សារការពារដល់បងប្អូនវីរកងទ័ពខ្មែរនៅជួរមុខឲ្យទទួលបានជ័យជំនះ និងមានសុវត្ថិភាពផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម