ព័ត៌មានជាតិ
កសិករមួយចំនួននៅខេត្តក្រចេះ រក្សាទំនៀមទម្លាប់ដកស្ទូង ខណៈកសិករភាគច្រើនងាកមកពង្រោះស្រូវវស្សា
ប្រជាកសិករមួយចំនួនតូច នៅក្នុងស្រុកចិត្របុរី នៅតែបន្តការបង្កបង្កើនផលស្រូវរដូវវស្សារ ដោយសាបសំណាប រួចដកយកទៅស្ទូងដូចកាលពីមុន ដោយអះអាងថា ស្រូវសន្ទូងបានផលច្រើនជាងធ្វើស្រែពង្រោះ ខណៈដែលកសិករភាគច្រើនបានផ្លាស់ប្តូររបៀបរបបពីស្ទូង ងាកមកពង្រោះស្រូវ ឬបាចស្រូវជំនួសវិញ ដោយបោះបង់ទម្លាប់ចាស់ចោល ដោយគិតថា ចំណេញពេលវេលា និងងាយស្រួល។

ប្រជាកសិកររស់នៅតាមតំបន់មួយចំនួននៃបណ្ដាស្រុក/ក្រុង នៅទូទាំងខេត្តក្រចេះ បាននិងកំពុងចាប់ផ្ដើមការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅដើមរដូវវស្សាឆ្នាំនេះ បានទាន់ពេលវេលា បន្ទាប់ពីអាកាសធាតុអំណោយផល មានភ្លៀងធ្លាក់គ្រប់គ្រាន់នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្រៅពីការងារបង្កបង្កើនផលស្រូវវស្សាហើយនោះ ប្រជាកសិករនៅក្នុងស្រុកចិត្របុរី បានធ្វើចម្ការដាំដំណាំដំឡូងមី ស្វាយចន្ទី និងដំណាំរួមផ្សំផ្សេងៗទៀតដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានឱ្យដឹងនៅព្រឹកនេះថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាលទ្ធផល ការងារបង្កបង្កើនផលដំណាំគ្រប់ប្រភេទប្រចាំថ្ងៃ សម្រេចការដាំដុះស្រូវរដូវវស្សា សរុបបានចំនួន ៥៧ ៧៥៦ ហិកតា ស្មើនឹង ៩៨,៦១% នៃផែនការ ៥៨ ៧៥០ ហិកតា កើនឡើងច្រើនជាងឆ្នាំមុន ១៩៣ ហិកតា។ សម្រេចការដាំដុះដំណាំឧស្សាហកម្មរយៈពេលខ្លីរដូវវស្សា រួមមាន ដំឡូងមី ពោតក្រហម ពោតស ល្ង ដំឡូងគរ សរុបបានចំនួន ៧៧ ៦២៥ ហិកតា ស្មើនឹង ៩៤,១៣% នៃផែនការ ៨២ ៤៦៦ ហិកតា តិចជាងឆ្នាំមុន ៤៤០ ហិកតា។

ចំពោះការងារប្រមូលផលស្រូវរដូវវស្សា សម្រេចបានសរុបចំនួន ៣ ៧៩០ ហិកតា ស្មើនឹង ៦,៥៦% នៃផ្ទៃដីដាំដុះ ៥៧ ៧៥៦ ហិកតា កើនឡើងច្រើនជាងឆ្នាំមុន ៥៤៣ ហិកតា។ ប្រមូលផលដំណាំសាកវប្បកម្មរដូវវស្សា រួមមាន បន្លែគ្រប់ប្រភេទ និងប៉ិកគក់ ចំនួន ៣៨៩ ហិកតា ស្មើនឹង ៦៧,១៨% នៃផ្ទៃដីដាំដុះ ៥៧៩ ហិកតា ធៀបនឹងឆ្នាំមុនតិចជាង ៣២ ហិកតា។
ការប្រមូលផលដំណាំឧស្សាហកម្មរយៈពេលខ្លីរដូវវស្សារួ រួមមាន ពោតស ល្ង សណ្តែកដី សណ្តែកបាយ សណ្តែកសៀង ដំឡូងជ្វា ដំឡូងគរ និងអអំពៅ បានចំនួន ៦ ៣៨១ ហិកតា ស្មើនឹង ៨,២៣% នៃផ្ទៃដីដាំដុះ ៧៧ ៦២៥ ហិកតា បើប្រៀបធៀបឆ្នាំមុនតិចជាង ៥៤៣ ហិកតា៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


