Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីកម្រិតធ្ងន់៨.៧រ៉ិចទ័រ វាយប្រហាររុស្ស៊ី ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ ដល់ជប៉ុននិងអាមេរិក

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.៧រ៉ិចទ័រ បានវាយប្រហារតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី ដោយបង្កជាការព្រមានអំពីរលកយក្សស៊ូណាមិ រហូតដល់កោះហុកកៃដូនិងឃ្យូស៊ូនៃប្រទេសជប៉ុន និងកោះហាវ៉ៃនិងរដ្ឋអាឡាស្កានៃសហរដ្ឋអាមេរិក ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥, ការរញ្ជួយដីនេះកើតឡើងនៅឧបទ្វីប Kamchatka នាវេលាម៉ោង១១:៣០នាទីព្រឹក (ម៉ោងនៅរុស្ស៊ី) មានជម្រៅ១៩គី ឡូម៉ែត្រ ជាមួយចំណុចកណ្តាលនៅចម្ងាយ១៣៦គីឡូម៉ែត្រពីតំបន់ Petropavlovsk-Kamchatsky។

ការរញ្ជួយដីនេះមានកម្លាំងខ្លាំងណាស់ ដោយនៅរុស្ស៊ី មានកើតរលកយក្សស៊ូណាមិរួចទៅហើយ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ចេញទិន្នន័យអំពីការខូចខាតនិងជនរងគ្រោះនៅឡើយទេ។

ដោយសារតែឥទ្ធិពលដ៏ខ្លាំងរបស់វា ជប៉ុនបានចេញសេចក្តីប្រកាសអាសន្នពណ៌ក្រហម ព្រមានពីរលកយក្សស៊ូណាមិនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងបញ្ជាឲ្យជម្លៀសពលរដ្ឋជាចាំបាច់។

នៅអាមេរិក មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក បានចេញការព្រមានឲ្យកោះ Aleutian នៃរដ្ឋអាឡាស្កា និងរដ្ឋហាវ៉ៃទាំងមូលមានការប្រុងប្រយ័ត្នខ្ពស់។

សូមជម្រាបថាឧបទ្វីប Kamchatka គឺស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង Ring of Fire ជាបន្ទាត់ដែលកើតមានរញ្ជួយដីនិងសកម្មភាពភ្នំភ្លើងញឹកញាប់។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែទីនោះមិនសូវមានប្រជាជនរស់នៅច្រើនព្រោះតែទីតាំងនៅឆ្ងាយដាច់ស្រយាល ទើបគេជឿថាផលប៉ះពាលើលើមនុស្សមិនសូវធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពលរដ្ឋ​ចាប់​ផ្ដើមរើ​ចេញ​បណ្ដើរៗ​ហើយ ក្រោយ​ប្រជុំ​កោះ Tokara ជប៉ុន​រញ្ជួយដីជិត ១ ៦០០​ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម