ព័ត៌មានអន្ដរជាតិ
ពលរដ្ឋចាប់ផ្ដើមរើចេញបណ្ដើរៗហើយ ក្រោយប្រជុំកោះ Tokara ជប៉ុនរញ្ជួយដីជិត ១ ៦០០ដង
អ្នកស្រុករាប់សិបនាក់បាននាំគ្នាចាប់ផ្ដើមជម្លៀសខ្លួនចេញពីប្រជុំកោះ Tokara នៃប្រទេសជប៉ុន បន្ទាប់ពីរងការរញ្ជួយដីជិត ១ ៦០០ដង ក្នុងរយៈពេលត្រឹមពីរសប្តាហ៍ប៉ុណ្ណោះ ដែលបង្កើនការភ័យខ្លាចនៃគ្រោះមហន្តរាយដ៏ធំមួយកើតឡើង។

ចាប់តាំងពីថ្ងៃទី២១ខែមិថុនារហូតដល់ថ្ងៃទី៧ខែកក្កដានេះ ក្រុមកោះតូចៗនៅក្នុងខេត្ត Kagoshima បានជួបប្រទះការរញ្ជួយចំនួន ១ ៥៨២ដង។ នេះបើយោងតាមអាជ្ញាធរជប៉ុន។ រញ្ជួយដីដ៏ខ្លាំងបំផុតរហូតមកដល់ពេលនេះ មានកម្រិត ៥.៥រ៉ិចទ័រ ខណៈការរញ្ជួយថ្មីមួយទៀតមានកម្រិត ៥.១រ៉ិចទ័រ ដែលខ្លាំងល្មមធ្វើឲ្យមនុស្សពិបាកឈរ។
នៅលើកោះ Akuseki ដែលមានប្រជាជនសរុប ៨៩នាក់ មានយ៉ាងហោចណាស់មនុស្ស ៤៤នាក់ត្រូវបានរើចេញ។ អ្នកស្រុក ១៥នាក់ផ្សេងទៀត មកពីកោះក្បែរនោះក៏បានជ្រើសរើសចាកចេញផងដែរ។ ខណៈដែលមិនមានការរងរបួស ឬការខូចខាតរចនាសម្ព័ន្ធធ្ងន់ធ្ងរត្រូវបានគេរាយការណ៍នោះ អ្នកស្រុកជាច្រើននិយាយថា ពួកគេអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្តដោយសារការញ័រជាប់រហូត និងការគេងមិនលក់បក់មិនល្ហើយ។
ក្រុមអ្នកជំនាញជឿជាក់ថា រលករញ្ជួយដីអាចមានទំនាក់ទំនងទៅនឹងសកម្មភាពភ្នំភ្លើងក្រោមសមុទ្រ ឬចលនានៃកម្អែលភ្នំភ្លើងក្រោមសមុទ្រ។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្រមានថា ការរញ្ជួយដីដែលមានកម្លាំងខ្លាំងជាងនេះនៅតែអាចកើតមាន ហើយបានណែនាំអ្នកស្រុកឲ្យប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី ឬរញ្ជួយដីដែលអាចកើតមានបន្តបន្ទាប់ទៀត។
មន្ត្រីក្នុងតំបន់ រួមទាំងអភិបាលក្រុង Tokara លោក Genichiro Kubo បាននិយាយថា ស្ថានភាពនៅតែមិនអាចទាយទុកជាមុនបាន ហើយប្រជាជនគួរតែត្រៀមខ្លួនសម្រាប់ការជម្លៀសបន្ថែមទៀតប្រសិនបើចាំបាច់។
ប្រជុំកោះ Tokara ស្ថិតនៅភាគខាងត្បូងឆ្ងាយខ្លាំងពីកោះ Kyushu ដែលជាកោះធំលំដាប់ទីបីរបស់ជប៉ុន ហើយអាចចូលទៅដល់បានដោយការជិះស្រឡាង ដែលធ្វើឲ្យការឆ្លើយតបគ្រាអាសន្នកាន់តែពិបាកក្នុងករណីមានការរញ្ជួយដី ឬការផ្ទុះដ៏ធំ។
សូមជម្រាបថា ប្រទេសជប៉ុនដែលស្ថិតនៅលើតំបន់ Ring of Fire ហើយមានសកម្មភាពរញ្ជួយដីញឹកញាប់ អាចប្រឈមមុខនឹងហានិភ័យនៃការរញ្ជួយដីដ៏ធំមួយនៅពេលអនាគត។ អាជ្ញាធរប៉ាន់ប្រមាណថា ជប៉ុនមានឱកាស ៨០% នៃការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ កើតឡើងមុនឆ្នាំ២០៥៥ ដែលអាចបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ ៣០ម៉ឺននាក់ និងខូចខាតចំនួន ២ទ្រីលានដុល្លារ៕
ដោយ៖ ឈាង
ចុចអាន៖ អ្នកស្រុកគេងមិនលក់ បក់មិនល្ហើយ ខណៈ រញ្ជួយដីជាង៩០០ដងអង្រួនកោះ Tokara ប្រទេសជប៉ុន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


