Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្តម សែម រតនាអគ្គនាយកស្ដី​ទីមជ្ឈមណ្ឌលជាតិ​រក្សាសន្តិភាព និងលោកជំទាវ នាំ​យក​ស្បៀង​អាហារ និងសម្ភារៈ​ជូន​ក្រុម​គ្រួសារ​កងទ័ព និងបងប្អូនភៀសសឹក

បានផុស

នៅ

នា​ព្រឹក​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម សែម រតនា អគ្គនាយកស្ដី​ទីមជ្ឈមណ្ឌលជាតិ​រក្សាសន្តិភាព និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ដែល​ជា​ម្ចាស់​ជំនួយ បាន​នាំ​យក​នូវ​ស្បៀង​អាហារ និងសម្ភារៈ​ផ្សេងៗ ជូនដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ដើម្បី​ជា​ជំនួយ​ដល់​ក្រុម​គ្រួសារ​កងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នេះ​ទៀត ដោយ​មាន​ការ​ចូលរួម​យ៉ាងសកម្ម ពីសំណាក់​ ឯកឧត្តម តាន់ វណ្ណារិទ្ធ និងលោកជំទាវ តែ ស៊ូអេង CEO ក្រុមហ៊ុន TRE ដែលបានឧបត្ថម្ភជាសម្ភារៈផ្ទាល់ខ្លួន ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី បាននាំយកនូវ ថវិកា ស្បៀងអាហារ និងសម្ភារៈផ្សេងៗ ជូនទៅដល់គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលស្ថិតនៅវត្តព្រះដាក់ ស្រុកបន្ទាយស្រី និង វត្តរុន ក្នុងក្រុងរុនតាឯក មានចំនួន 595 គ្រួសារ សរុប 1271 នាក់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម