ព័ត៌មានជាតិ
អតីតទាហានអាមេរិក ជាជនស្ស័យក្នុងការបាញ់ប្រហារសម្លាប់មនុស្ស៤នាក់ក្នុងបាររដ្ឋMontana
ហេតុការណ៍បាញ់ប្រហារដ៏សាហាវនៅក្នុងបារមួយក្នុងទីក្រុង Anaconda រដ្ឋ Montana បានបណ្តាលឲ្យមនុស្ស ៤ នាក់ស្លាប់ក្នុងនោះអ្នកបម្រើការងារក្នុងបារបីនាក់ ខណៈប៉ូលិសបានកំណត់អត្តសញ្ញាណជនសង្ស័យថាជាឈ្មោះ Michael Paul Brown អាយុ៤៥ឆ្នាំ ជាអតីតពលទាហានអាមេរិក និងជាអតីតយុទ្ធជនសង្គ្រាមអ៊ីរ៉ាក់ ដែលរស់នៅក្បែររបារនោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០២ខែសីហានេះ។

ការបាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃសុក្រ ដែលនាំឱ្យមានការស្រាវជ្រាវរបស់ប៉ូលិសដ៏ធំមួយនៅតំបន់ក្បែរនោះ។ ក្រុមប៉ូលិសបានឆែកឆេរផ្ទះរបស់Brown ដែលត្រូវបានសង្ស័យជាជនបង្កហេតុតែមិនឃើញគេនៅទីនោះទេ។ ម្ចាស់បារបាននិយាយថា Brown បានស្គាល់ជនរងគ្រោះ ហើយមិនមានជម្លោះជាមួយពួកគេទេ ដោយគិតថា ការបាញ់ប្រហារអាចជាសកម្មភាពភ្លាមៗ។មកដល់ពេលនេះប៉ូលិសកំពុងតែស្វះស្វែងចាប់ខ្លួនគេនៅឡើយ។
ហេតុការណ៍រនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីក្រុង Anaconda ដែលមានប្រជាជនចំនួន ៩,០០០ នាក់ ជំរុញឲ្យអាជីវកម្ម និងកន្លែងមើលថែក្មេងនៅក្បែរនោះបិទទ្វារដើម្បីសុវត្ថិភាព។
សូមបញ្ជាក់ថា Brown បានបម្រើការក្នុងជួរកងទ័ពពីឆ្នាំ ២០០១ ដល់ឆ្នាំ២០០២ រួមទាំងការដាក់ពង្រាយទៅកាន់ប្រទេសអ៊ីរ៉ាក់ និងនៅក្នុងឆ្មាំជាតិMontanaរហូតដល់ឆ្នាំ ២០០៩។ ទោះយ៉ាងណាមូលហេតុនៃការបាញ់ប្រហារពិតប្រាកដមិនទាន់ត្រូវបានដឹងនៅឡើយនោះទេ ដោយប៉ូលិសកំពុងធ្វើការស៉ើបអង្គេត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


