Connect with us

ព័ត៌មានជាតិ

និស្សិត នៃរាជបណ្ឌិត្យសភាកម្ពុជា ដាក់ញត្តិទៅស្ថានទូតចំនួន១៦ ស្នើជួយអន្តរាគមន៍ឲ្យភាគី​ថៃ​ ដោះលែងយោធាខ្មែរ១៨នាក់មកវិញ

បានផុស

នៅ

ក្រុមនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំញត្តិដើម្បីយកទៅដាក់ជូនស្ថានទូតចំនួន១៦ ប្រចាំប្រទេសកម្ពុជាដើម្បីស្នើសុំអន្តរាគមន៍ឲ្យភាគីថៃដោះលែងយោធាខ្មែរ១៨រូប ដែលត្រូវក្រុមទាហានថៃចាប់ខ្លួនកាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស រស្មី តំណាងនិស្សិតជាច្រើននៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ការដាក់ញត្តិទៅបណ្ដាស្ថានទូតទាំង១៦ ដែលមានតួអង្គសំខាន់ៗ ដូចជាស្ថានទូតអាមេរិក ចិន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេណជាដើម គឺដើម្បីឲ្យអន្តរជាតិ ជួយអន្តរាគមន៍ទៅភាគីថៃ ដែលមិនព្រមដោះលែងយោធាកម្ពុជាទាំង១៨រូប មកឲ្យប្រទេសកម្ពុជាវិញ ដែលនេះជាការប្រព្រឹត្តិខុសទៅនឹងច្បាប់អន្តរជាតិ និងរំលោភលើកិច្ចព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពីសំណាក់ភាគីថៃ។

លោកបន្ថែមថា ទាក់ទងនឹងការចាប់ខ្លួនទាហានកម្ពុជា ដោយមិនព្រមដោះលែងមកវិញនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានទទួលយកពុំបាននោះឡើយពីទង្វើរបស់ប្រទេសសៀម ពិសេសទង្វើនេះបានធ្វើឲ្យពិភពលោកមើលឃើញយ៉ាងច្បាស់ពីចេតនាមិនល្អរបស់សៀម មកលើកម្ពុជា។

ទន្ទឹមនឹងការមិនទាន់ដោះលែងយោធាកម្ពុជានោះ ភាគីសៀមក៏បានរំលោភដែនអធិបតេយ្យភាពកម្ពុជា តាមរយៈការរាយបន្លាលួស និងយកគ្រឿងចក្រមកដាក់នៅលើទឹកដីកម្ពុជា នៅតំបន់អានសេះ ដោយគ្មានខ្លាចរអា ពិសេសមិនខ្មាស់ពិភពលោក ដែលមានអន្តរជាតិជាច្រើនកំពុងឃ្លាំងមើលចំពោះអំពើឈ្លានពានរបស់ភាគីសៀម៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម