ព័ត៌មានជាតិ
រដ្ឋាភិបាលគួរដំឡើងអាករពិសេសលើបារីឱ្យបានកាន់តែខ្ពស់ ដើម្បីកាត់បន្ថយអ្នកជក់បារីនៅកម្ពុជា
មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងសង្គមស៊ីវិលជំរុញឱ្យរាជរដ្ឋាភិបាលគួរដំឡើងអាករពិសេសលើបារីឱ្យបានទៀងទាត់ និងជាប្រចាំដើម្បីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការជក់បារី និងដើម្បីសម្រេចផែនការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០១៤-២០៣៥។

ថ្លែងក្នុងសន្នីសីទសារព័ត៌មានស្តីពី ថ្លៃបារី និងឥរិយាបថអ្នកប្រើប្រាស់បារីចំពោះការការប្រែប្រួលថ្លៃ នាព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៥នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យ សភាកម្ពុជា បានលើកជាអនុសាសន៍ដល់រាជរដ្ឋាភិបាលថា គួរដំឡើងអាករពិសេសលើបាវិឱ្យថ្លៃបារីបានកើនពី ៧៥ទៅ ១០០% និងគួររឹតបន្តឹងការបិទតែមប្រិ៍ នៅលើកញ្ចប់បារីឱ្យបានជាប់លាប់ ដើម្បីទប់ស្កាត់ នូវការគេចកាតព្វកិច្ច បង់ពន្ធអាករពិសេស លើថ្នាំជក់ ដែលការណ៍នេះ ជះឥទ្ធិពលដល់ចំណូលជាតិ ជាអវិជ្ជមាន។

ជាមួយគ្នានោះ គួរបន្ថែមបន្ទុករួមមាន៖ ការផាកពិន័យលើឧស្សាហកថ្នាំជក់ ឱ្យបានជាអតិបរមានៃច្បាប់លើអាជីវកម្មថ្នាំជក់ មានចេតនាមិនអនុវត្តតាមបញ្ញត្តិ របស់រាជរដ្ឋាភិបាល ក្នុងការបោះពុម្ព និងបន្ថែមពីលើច្បាប់ទៀត ការផ្លាស់ប្តូរសារជារូបភាព ឬជាអក្សរ ចាំបាច់ណាស់សាព្រមាននោះ ត្រូវមានបច្ចុប្បន្នភាពភ្ជាប់ជាមួយបច្ចេកវិទ្យា QR code ជាដើម។
ក្រៅពីនេះក្រសួងមានសមត្ថកិច្ច គួរមានវិធានការឱ្យបានម៉ឺងម៉ាត់លើកញ្ចប់បារីដែល គ្មានតែមប្រិ៍ពន្ធ ដើម្បីទប់ស្កាត់នូវបារីគេចពន្ធ ដែលបញ្ហានេះបានធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ចំណូល ពន្ធយ៉ាងច្រើន ហើយ ក្រសួងមានសមត្ថកិច្ច គួរធ្វើការពិន័យទៅលើឧស្សាហករថ្នាំជក់ ដែលមិនអនុវត្តតាមបញ្ញតិរបស់រាជរដ្ឋាភិបាល ក្នុងការបោះពុម្ភ និងផ្លាស់ប្តូរសារព្រមានសុខភាព ឱ្យបានត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ថា អង្គការសុខភាពពិភពលោកបញ្ជាក់ហើយថា វិធានការលើអាករពិសេសលើបារីនេះ គឺមានប្រសិទ្ធភាពបំផុតដើម្បីកាត់បន្ថយអត្រាអ្នកជក់បារី ព្រោះថា ពេលដែលមានការដំឡើងអាករពិសេស បានធ្វើឱ្យតម្លៃបារីលើកនៅលើទីផ្សារឡើង១០ភាគរយ។

លោកវេជ្ជបណ្ឌិត លើកឡើងទៀតថា «នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចប្រទេសកម្ពុជា ពេលដំឡើងអាករពិសេសលើបារីដែលធ្វើឱ្យតម្លៃបារីលក់នៅលើទីផ្សារឡើង១០ភាគរយ។ ឧទាហរហ៍ថា តម្លៃនៅលើកទីផ្សារ៥០០០ពាន់រៀលក្នុងមួយកញ្ចប់គឺធ្វើយ៉ាងណាឱ្យឡើងបាន៥៥០០រៀល នោះអ្នកជក់បារី៨ភាគរយនឹងឈប់ជក់បារី។ បើយើងនិយាយពីអ្នកជក់បារី៨ភាគរយគិតជាមនុស្សច្រើនណាស់។ អ៊ីចឹងវិធានការដំឡើងអាករពិសេសលើបារីនេះពិតជាមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយអ្នកជក់។»


យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានឱ្យដឹងថា នៅកម្ពុជា មានប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្ក ដោយការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺ ឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣% នៃGDPរបស់កម្ពុជា៕
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


