ព័ត៌មានជាតិ
ពលករមកពីថៃក្នុងខេត្តកំពង់ចាម ពេលនេះមានការងារធ្វើបណ្ដើរៗ ហើយ
ពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតនៅខេត្តកំពង់ចាម សរុបជាង ៣ ពាន់នាក់ ក្នុងនោះ មនុស្សជាង ១ ពាន់នាក់ បានចុះឈ្មោះ និងកំពុងមានការងារធ្វើក្នុងស្រុក។

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្រុមការងាររដ្ឋបាលខេត្ត នៅតែចាំទទួលពីច្រកព្រំដែនកម្ពុជា-ថៃ ដោយមានរថយន្តក្រុងដឹកជញ្ជូនជាប្រចាំមកស្រុកកំណើតដោយឥតគិតថ្លៃ។ ចំពោះក្រុមពលករដែលវិលត្រឡប់មកពីប្រទេសថៃនោះ ក្រុមការងាររដ្ឋបាលខេត្ត នៅតែបន្តចុះផ្សព្វផ្សាយទៅតាមមូលដ្ឋានពីឱកាសការងារក្នុងខេត្ត និងក្រៅខេត្ត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការងារធ្វើទៅតាមចំណេះ ជំនាញ និងបទពិសោធជាប្រចាំ។

លោកបន្តទៀតថា «សម្រាប់ខេត្តកំពង់ចាម មកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានត្រឡប់ពីប្រទេសថៃវិលចូលស្រុកវិញ ក្នុងខេត្តកំពង់ចាមមានគឺចំនួន ៣ ៦១១ នាក់ ពេលពួកគាត់ត្រឡប់មកវិញ គឺយើងមានក្រុមការងារដើម្បីផ្សព្វផ្សាយអំពីឱកាសការងារជូនពួកគាត់ ទាំងពេលធ្វើដំណើរ ក៏ដូចជាពេលដែលគាត់មកដល់មូលដ្ឋាន ហើយក៏យើងមានក្រុមការងារចុះទៅផ្សព្វផ្សាយជូនពួកគាត់ ហើយមកដល់ពេលនេះក្នុងចំណោមពួកគាត់ គឺបានចុះឈ្មោះចូលធ្វើការបានចំនួន ១ ០២៨ នាក់ហើយ និងកំពុងបន្តធ្វើការងារនេះជាបន្តបន្ទាប់ទៀត»។

ទន្ទឹមនេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរពាក់ព័ន្ធ បានបើក«វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៅតាមមូលដ្ឋានទូទាំងខេត្តកំពង់ចាម ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសពលករទើបត្រឡប់មកពីប្រទេសថៃ ឲ្យទទួលបានការងារភ្លាមៗ ខណៈមានក្រុមហ៊ុន សហគ្រាសចំនួន ២៧ កន្លែង និងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ១ ម៉ឺនកន្លែង៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


