ព័ត៌មានជាតិ
អ្នកជំនាញសង្គម ជំរុញពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស ប្រើបណ្តាញសង្គមទាមទារឱ្យថៃដោះលែងទាហានកម្ពុជាទាំង១៨រូបមកវិញ
អ្នកជំនាញកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង បានជំរុញឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសប្រើបណ្តាញសង្គមទាមទារឱ្យថៃដោះលែងទាហានកម្ពុជាទាំង ១៨រូបមកវិញ។ ការជំរុញនេះ គឺបន្ទាប់ពីថៃបានប្រើល្បិចចាប់យកទាហានកម្ពុជាយកទៅគ្រប់គ្រងក្រោយបទឈប់បាញ់បានចូលជាធរមាន។

ពាក់ព័ន្ធទៅនឹងទាហានខ្មែរទាំង ១៨រូប ដែលថៃបានចាប់យកទៅ ហើយមិនព្រមដោះលែងមកវិញនោះ គ្រប់អង្គភាព ស្ថាប័ពាក់ព័ន្ធ រួមទាំងរាជរដ្ឋាភិបាល បានធ្វើការងារនេះជាបន្តបន្ទាប់ ទាំងការងារការទូតជាមួយប្រធានអាស៊ាន ប្រទេសមហាអំណាច អង្គការសហប្រជាជាតិ និងតួអង្គពាក់ព័ន្ធដ៏ទៃទៀតនៅក្នុងស្ថាប័នអន្តរជាតិ ដើម្បីជួយអន្តរាគមន៍រឿងនេះផងដែរ។
ដោយឡែកប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសវិញ ក៏ឃើញមានការឡើងពីការទាមទាឱ្យភាគីថៃដោះលែងទាហានកម្ពុជា ដែលថៃបានចាប់យកទៅដោយខុសច្បាប់នោះដែរ។ ទោះជាបែបនេះក្តី លោកបណ្ឌិត ឈត ប៊ុនថង នៅតែបន្តជំរុញទៅដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឱ្យបន្តសកម្មភាពទាំងអស់នេះទៀត ដើម្បីទាមទារឱ្យភាគីថៃដោះលែងទាហានខ្មែរទាំង១៨រូប ដែលនៅសល់នោះឱ្យត្រឡប់មកកម្ពុជាវិញ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ អ្នកជំនាញសង្គមរូបនេះ បានសង្កត់ធ្ងន់ថា «ប្រសិនបើមានវិធីណាដែលល្អជាងនេះ ត្រូវធ្វើទៀតដើម្បីបង្ហាញពីភាពស្របច្បាប់របស់ទាហានទាំង១៨នាក់ ដែលនៅសេសសល់ក្នុងការគ្រប់គ្រងរបស់ថៃនោះ»។

គួររម្លឹកដែរថា យោធាថៃបានប្រើល្បិចចាប់យកទាហានកម្ពុជាចំនួន ២០រូបដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយបានប្រគល់មកឱ្យកម្ពុជាវិញតែ២រូបប៉ុណ្ណោះ ខណៈ១៨រូបទៀត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ នៅឡើយ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


