ព័ត៌មានអន្ដរជាតិ
មេភូមិភាគ២ថៃ ថា នឹងបិទព្រំដែនដល់ពេលខ្លួនចូលនិវត្តន៍
មេភូមិភាគ២ថៃ Boonsin Phadklang បានបញ្ជាក់ថា លោកគ្មានគម្រោងបើកច្រកព្រំដែនជាមួយកម្ពុជាវិញទេ ពោលគឺនឹងបិទរហូតដល់ពេលលោកចូលនិវត្តន៍។

ថ្លែងចេញពីសាកលវិទ្យាល័យ Kasetsart ក្នុងទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍ទី១៤ខែសីហាឆ្នាំ២០២៥ បុរសវ័យ៦០ឆ្នាំរូបនេះបាននិយាយពាក់ព័ន្ធកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) នាពេលខាងមុខ ដោយអះអាងទាំងមិនខ្មាសមាត់ថា នៅតាមតំបន់ព្រំដែនទាំង១១ដែលខ្លួនគ្រប់គ្រង ពួកគេមិនព្រមដកទ័ពឡើយ ហើយរក្សាការឈរជើងនៅទីនោះ។ នោះជាមូលហេតុដែលថៃ រាយបន្លាលួស។
សូមជម្រាបថា លោក Boonsin នឹងចូលនិវត្តន៍នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំនេះ ប៉ុន្តែមានពលរដ្ឋថៃមួយចំនួនបានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងបាងកក បន្តអាណត្តិជនល្មោភសង្គ្រាមម្នាក់នេះ ធ្វើឲ្យគេកាន់តែបានចិត្តនិងដំឡើងឫក។

យ៉ាងណាក្តី ក៏មានមន្ត្រីខ្លះជំទាស់ដែរ ដោយលើកឡើងថា ការបន្តអាណត្តិរបស់ Boonsin នឹងធ្វើឲ្យខូចដល់ប្រព័ន្ធដំឡើងឋានៈទាហានដែលផ្អែកលើគុណសម្បត្តិ ខណៈប្រព័ន្ធនេះត្រូវបានបង្កើតឡើងជាយូរមកហើយ។
ទោះបែបនេះ ថៃបានបង្ហាញបេក្ខភាព៣រូបរួចហើយ ដើម្បីចូលកាន់តំណែងមេភូមិភាគ២ ក្រោយពេល Boonsin ចូលនិវត្តន៍។ អ្នកទាំង៣ មានដូចជា Weerayut Raksin, Norathip Phoinok និង Nat Sri-in៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បេក្ខជន៣នាក់ ដែលអាចចូលកាន់តំណែងមេភូមិភាគ២ ក្នុងនោះមានម្នាក់ និយាយនិងស្តាប់ភាសាខ្មែរបានយ៉ាងស្ទាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


