ព័ត៌មានអន្ដរជាតិ
បេក្ខជន៣នាក់ ដែលអាចចូលកាន់តំណែងមេភូមិភាគ២ ក្នុងនោះមានម្នាក់ និយាយនិងស្តាប់ភាសាខ្មែរបានយ៉ាងស្ទាត់
នៅចុងខែកញ្ញាខាងមុខ អាណត្តិមេបញ្ជាការភូមិភាគ២របស់លោក Boonsin Padklang នឹងត្រូវចប់ហើយ ប៉ុន្តែមានពលរដ្ឋថៃមួយចំនួនបានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងបាងកក បន្តអាណត្តិជនល្មោភសង្គ្រាមម្នាក់នេះ ធ្វើឲ្យគេកាន់តែបានចិត្តនិងដំឡើងឫក។

យ៉ាងណាក្តី ក៏មានមន្ត្រីខ្លះជំទាស់ដែរ ដោយលើកឡើងថា ការបន្តអាណត្តិរបស់ Boonsin នឹងធ្វើឲ្យខូចដល់ប្រព័ន្ធដំឡើងឋានៈទាហានដែលផ្អែកលើគុណសម្បត្តិ ខណៈប្រព័ន្ធនេះត្រូវបានបង្កើតឡើងជាយូរមកហើយ។
ទោះបែបនេះ ថៃបានបង្ហាញបេក្ខភាព៣រូបរួចហើយ ដើម្បីចូលកាន់តំណែងមេភូមិភាគ២ ក្រោយពេល Boonsin ចូលនិវត្ត។ អ្នកទាំង៣ មានដូចជា Weerayut Raksin, Norathip Phoinok និង Nat Sri-in។
តើពួកគេទាំង៣ មានសាវតារបែបណា?
1. ឧត្តមសេនីយ៍ទោ Weerayut Raksin

Weerayuth គឺជាមេបញ្ជាការរងភូមិភាគ២។ គាត់បានបញ្ចប់ការសិក្សាពី សាលានាយទាហានត្រៀមបម្រុងកងកម្លាំងប្រដាប់អាវុធជំនាន់ទី ២៦។ គាត់គឺជាមិត្តរួមថ្នាក់មេដឹកនាំយោធាថៃសំខាន់ៗមួយចំនួន រួមទាំងប្រមុខកងទ័ពជើងគោកបច្ចុប្បន្ន លោកឧត្តមសេនីយ៍ Phana Klaewplodthuk និងមេបញ្ជាការភូមិភាគ២ លោក Boonsin Padklang។
ម្នាក់នេះកាន់កាប់តំបន់ភាគឦសានប្រទេសថៃ ដូច្នេះគេស្គាល់អំពីភូមិសាស្ត្រ និងបញ្ហានៅតាមតំបន់ព្រំដែនថៃ-កម្ពុជា។ គាត់ធ្លាប់កាន់តំណែងជាមេបញ្ជាការកងពលថ្មើរជើងលេខ៦ ដែលមានទីតាំងប្រតិបត្តិការនៅតំបន់ភាគឦសាន។ គាត់ក៏ធ្លាប់ជាមេបញ្ជាការកងកម្លាំង Suranaree ដែលទទួលបន្ទុកផ្ទាល់លើកិច្ចការពារព្រំដែនកម្ពុជា-ថៃផងដែរ។
ក្នុងឆ្នាំ២០២៣ គាត់ត្រូវបានដំឡើងឋានៈជាមេបញ្ជាការរងភូមិភាគ២ ហើយបច្ចុប្បន្នជាមេបញ្ជាការរងដែលមានឋានៈខ្ពស់ជាងគេបំផុតក្នុងចំណោមមេបញ្ជាការរងដទៃទៀត។
2. ឧត្តមសេនីយ៍ទោ Norathip Phoinok

គាត់ក៏បញ្ចប់ការសិក្សាពី សាលានាយទាហានត្រៀមបម្រុងកងកម្លាំងប្រដាប់អាវុធ ជំនាន់ទី ២៦ ដែរ។ មុនពេលទទួលបានតួនាទីជាមេបញ្ជាការរងភូមិភាគ២ គាត់ធ្លាប់កាន់តំណែងជា មេបញ្ជាការកងពលថ្មើរជើងលេខ៣ និងជាប្រធានសេនាធិការភូមិភាគ២។ គាត់ត្រូវបានដំឡើងឋានៈជាមេបញ្ជាការរងភូមិភាគ២ នៅឆ្នាំ ២០២៤។
3. ឧត្តមសេនីយ៍ទោ Nat Sri-in

គាត់បានបញ្ចប់ការសិក្សាពី សាលានាយទាហានត្រៀមបម្រុងកងកម្លាំងប្រដាប់អាវុធ ដូចគ្នា ប៉ុន្តែជំនាន់ទី ២៧ ហើយបានបញ្ចប់ការសិក្សានៅ សាលានាយទាហានជើងគោក Chulachomklao Royal Military Academy ជំនាន់ទី៣៨។
គាត់មានប្រវត្តិការងារយោធានៅក្នុងតំបន់ភាគឦសានប្រទេសថៃ ដោយធ្លាប់កាន់តំណែងជា មេបញ្ជាការកងពលថ្មើរជើងលេខ៦ និងជា មេបញ្ជាការកងកម្លាំង Suranaree។
បុរសម្នាក់នេះអាចនិយាយនិងស្តាប់ភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ព្រោះគាត់មានដើមកំណើតនៅសុរិន្ទ។
ក្នុងនាមជាមេបញ្ជាការរងភូមិភាគ២ គាត់មានតួនាទីសំខាន់ក្នុងការសម្របសម្រួលនិងចរចាជាមួយកងទ័ពកម្ពុជាដើម្បីដោះស្រាយភាពតានតឹងនៅតាមតំបន់ព្រំដែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ ប្រាប់កងទ័ពភូមិភាគ២ថា បើខ្វះបន្លាលួស ស្នើសុំរដ្ឋាភិបាល កុំសុំលុយពលរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


