Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីស្តីទីថៃ កាន់តែប្រើអំណាច ដោយគំរាមប្តឹងអ្នកណា ដែលហ៊ានរិះគន់គាត់

បានផុស

នៅ

នាយករដ្ឋមន្ត្រីស្តីទីថៃ ភូមិថាំ វិឆាយ៉ាឆៃ កាន់តែប្រើអំណាចខ្លាំងជាងមុនហើយ ដោយដល់ថ្នាក់គំរាមប្តឹងអ្នកទាំងឡាយណា ដែលហ៊ានរិះគន់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគំរាមនេះកើតឡើងបន្ទាប់ពីមានមតិរិះគន់លើសកម្មភាពរបស់លោក ក្នុងពេលថៃឈ្លានពានកម្ពុជា ដ្បិតលោកបានបញ្ជាក់ជំហរម្តងហើយម្តងទៀតក៏ដោយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធទី១៤ខែសីហាឆ្នាំ២០២៥ លោកភូមិថាំ គំរាមចាត់វិធានការផ្លូវច្បាប់ដើម្បីប្តឹងអ្នកដែលរិះគន់ និងបំភ្លៃការពិតពីរូបលោក។

នាយករដ្ឋមន្ត្រីស្តីទីថៃ រូបនេះនិយាយថា លោករងភាពអយុត្តិធម៌ និងត្រូវគេចោទប្រកាន់ព្រមទាំងវាយប្រហារដោយពាក្យសម្តីយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកធ្វើអត្ថាធិប្បាយនយោបាយមួយចំនួន។

ទន្ទឹមនោះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងប្តឹងរាល់អ្នកទាំងឡាយណា ដែលបង្វែរការពិតដើម្បីធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាល ឬរូបលោកផ្ទាល់។

សូមជម្រាបថា លោក ភូមិថាំ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពី តុលាការធម្មនុញ្ញថៃ ចេញដីកាព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅថ្ងៃទី ១ ខែកក្កដា។

ការសម្រេចចិត្តព្យួរតំណែងលោកស្រីផែថងថាន គឺដោយសារតុលាការកំពុងពិនិត្យសំណុំរឿងមួយដែលចោទប្រកាន់ថា លោកស្រីបំពានក្រមសីលធម៌នយោបាយយ៉ាងធ្ងន់ធ្ងរ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេភូមិភាគ២ថៃ ថា នឹងបិទព្រំដែនដល់ពេលខ្លួនចូលនិវត្តន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម