ព័ត៌មានជាតិ
ក្រសួងកសិកម្ម គ្រោងប្រើដ្រូន និងបំពាក់កាមេរ៉ាស្វ័យប្រវត្តិ ឃ្លាំមើលផ្សោតនៅតំបន់កាំពី
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងកសិកម្ម គ្រោងសាកល្បងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងប្រើប្រាស់ដ្រូនសម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី នៃខេត្តក្រចេះ។

កញ្ញា អ៊ឹម រចនា បានលើកឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយឆ្មាំទន្លេកាំពីនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ថា បើគ្មានការប្រែប្រួលណាមួយទេ គម្រោងនេះនឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២៦ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WWF ប្រចាំនៅកម្ពុជា និងវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។
ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនេះ ធ្វើឡើងក្នុងគោលដៅឃ្លាំមើលសកម្មភាព ប្រចាំថ្ងៃរបស់សត្វផ្សោត និងសកម្មភាពនានាតាមដងទន្លេ ជាពិសេសបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សសត្វផ្សោត តាមរយៈការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងការបង្ហោះដ្រូន។
បើតាមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម នាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផលបានផ្ដួចផ្ដើមរៀបចំគម្រោងនេះ ក្រោយពីបានចូលរួមដំណើរទស្សនកិច្ចសិក្សានៅប្រទេសចិន ស្ដីពីការងារអភិរក្សនិងគ្រប់គ្រងសត្វផ្សោតទឹកសាប នៅទីក្រុងវូហាន ប្រទេសចិន កាលពីខែមិថុនា ឆ្នាំ២០២៥។

ក្នុងចំណោមមេរៀនដែលស្រូបបានតាមរយៈដំណើរទស្សនកិច្ចនោះ កម្ពុជាពិនិត្យឃើញថា វិធីសាស្រ្តប្រើប្រាស់ដ្រូនភ្ជាប់ជាមួយកុំព្យូទ័រនិងទូរសព្ទដៃ គឺជាបច្ចេកវិទ្យាមួយដែលកម្ពុជាមានលទ្ធភាពអាចធ្វើបាន។
ការងារនេះ មិនត្រឹមតែអនុញ្ញាតឲ្យឱ្យក្រុមការងារឆ្មាំទន្លេនិងអ្នកជំនាញ អាចឃ្លាំមើលបម្លាស់ទីនៃសត្វផ្សោត និងការនេសាទខុសច្បាប់ប៉ុណ្ណោះទេ តែវាក៏ជួយកាត់បន្ថយការចេញល្បាតរបស់ឆ្មាំទន្លេ ដោយគ្រាន់តែពិនិត្យវីដេអូផ្សាយផ្ទាល់ពីប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនិងដ្រូន ហើយត្រៀមខ្លួនចេញអន្តរាគមន៍ទាន់ពេលវេលា ទាំងចំពោះសកម្មភាពរបស់សត្វផ្សោតលើដងទន្លេ និងសកម្មភាពនេសាទខុសច្បាប់។
គម្រោងសាកល្បងដែលនឹងដាក់ដំណើរការនាដើមឆ្នាំក្រោយ គឺជាយន្តការបន្ថែមរបស់ក្រសួង ក្នុងគោលដៅការពារ អភិរក្ស និងបង្កើនចំនួនសត្វផ្សោតនៅកម្ពុជាឲ្យបានកាន់តែច្រើន។ ទន្ទឹមគ្នានេះ វាក៏ជាឱកាសសម្រាប់មន្ដ្រីឆ្មាំ រៀនសូត្រចំណេះជំនាញថ្មីៗបន្ថែម ដើម្បីអាចអនុវត្តការងារនេះបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


