ព័ត៌មានជាតិ
សិស្សត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ នាំគ្នាអុជធូបសុំពរជ័យពីលោកតាដំបូងក្រញូង
ប៉ុន្មានថ្ងៃកន្លងមកនេះ សង្កេតឃើញមានសិស្សានុសិស្សប្រុសស្រីជាច្រើន បាននាំគ្នាមកអុជធូបទៀន បែរបន់នៅចំពោះមុខរូបសំណាក់លោកតាដំបងក្រញូង នាខេត្តបាត់ដំបង ដើម្បីសុំសេចក្តីសុខផង និងបួងសួងឱ្យការប្រឡងរបស់ខ្លួនទទួលបានជោគជ័យនៅប៉ុន្មានថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ដែរថា តាំងពីយូរលង់ណាស់មកហើយ ដែលរូបសំណាកលោកតាដំបងក្រញូង ល្បីរន្ទឺសុះសាយ ថាមានបារមីខ្លាំងពូកែ និងសក្ត័សិទ្ធ ទោះមនុស្សម្នាក្នុងប្រទេសក្តី ក្រៅប្រទេសក្តី ប្រសិនបើបានធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបង គឺពួកគាត់តែងនាំគ្នាចុះអុជធូបថ្វាយចេកដើម្បីសុំបែរបន់ឲ្យពួកគាត់មានក្តីសុខ និងបំណងដូចប្រាថ្នា។ ចំណែកសិស្សានុសិស្សដែលមកធ្វើការបន់ស្រន់នេះក៏ជាទំនៀមទម្លាប់របស់បេក្ខនដែលនិយមធ្វើនៅមុនការប្រឡងមកដល់។

យុវសិស្ស ដេត ផល្លា ជាសិស្សមកពីសាលាមធ្យមសិក្សារូងជ្រៃ ក្នុងស្រុកថ្មគោល បានរៀបរាប់ថា ថ្វីត្បិតតែប្អូនបានមកអុជធូបបែរបន់ពីលោកតាដំបងក្រញូងក៏ពិតមែន ប៉ុន្តែប្អូនក៏ចាំបាច់ត្រូវតែប្រឹងសិក្សារៀនសូត្រផងដែរ ដោយមិនពឹងទាំងស្រុងទៅលើការបែរបន់នោះទេ ។ ផល្លា បាននិយយថា ព្រោះការប្រឡងបើយើងមិនខំរៀនទេ ក៏មិនអាចប្រឡងជាប់ដូចបំណងបានដែរ ដូច្នេះខំរៀនខ្លួនឯងផង និងបន់ស្រន់ផង ទើបទទួលបានជោគជ័យ។
យុវជនរូបនេះលើកឡើងថា៖« ឯការបែបបន់ស្រន់នេះ គឺបំណងសុំសេចក្តីសុខសប្បាយ និងសុំឱ្យប្រឡងបានលទ្ធផលល្អផង ព្រោះប្អូនក៏មានជំនឿយ៉ាងមុតមាំទៅលើលោកតាដំបងក្រញូងផងដែរ ដែលលោកតាធ្លាប់មានបារមីខ្លាំងពូកែរហូតមានមនុស្សម្នាតែងបែរបន់ទៅតាមបំណងប្រាថ្នាពីលោកតាជានិច្ច»។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ២៨-២៩ សីហា ឆ្នាំ ២០២៥ ដោយមានបេក្ខជនដាក់ពាក្យប្រឡងជាង ១៤ ម៉ឺននាក់ មានការកើនឡើងជិត១ ម៉ឺននាក់ បើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនត្រឹមជាង ១៣ ម៉ឺននាក់ ប៉ុណ្ណោះ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


