ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្សានុសិស្សត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡងឌីប្លូម និងបាក់ឌុប នាពេលខាងមុខ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលជាសិស្សពូកែ ត្រូវត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ។

ការជំរុញរបស់លោករដ្ឋមន្ត្រីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ “ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ សម័យប្រឡង ៖ ២៦ មេសា ២០២៦” នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់សិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំរៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ប្រកបដោយគុណធម៌ និងសីលធម៌ ដែលស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ការមកដល់ទីនេះ ក្នុងនាមជាតំណាងសិស្សពូកែទូទាំងប្រទេស គឺជាជោគជ័យដ៏ធំធេងរួចទៅហើយសម្រាប់ក្មួយៗ ទោះបីជាជាប់ជ័យលាភី ឬមិនជាប់ក៏ដោយ ព្រោះការរៀនសូត្រមិនបញ្ចប់ត្រឹមការប្រឡងនេះទេ ប៉ុន្តែវាគឺជាការចាប់ផ្ដើម នៃដំណើរឆ្ពោះទៅក្លាយជាអ្នកវិទ្យាសាស្ត្រ បញ្ញាវន្ត និងជាអ្នកដឹកនាំ នាពេលអនាគត»។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសិស្សានុសិស្សត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ខាងមុខ ដោយសង្ឃឹមថា នឹងឃើញវត្តមានជ័យលាភីថ្នាក់ទី ៩ ត្រឡប់មកប្រកួតម្ដងទៀតនៅថ្នាក់ទី ១២ ក្នុងឆ្នាំ ២០២៩ និងសង្ឃឹមថា ជ័យលាភីថ្នាក់ទី ១២ នឹងទទួលបាន «និទ្ទេស A» គ្រប់ៗ គ្នា។

ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ សម័យប្រឡង ៖ ២៦ មេសា ២០២៦” បានប្រព្រឹត្តិទៅរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដោយជ្រើសរើសបានជ័យលាភីទាំង ៦០ រូប ក្នុងនោះ ថ្នាក់ទី ៩ ចំនួន ៣០ រូប និងថ្នាក់ទី ១២ ចំនួន ៣០ រូប ដែលភាគច្រើនជាសិស្សមកពីតាមបណ្តាខេត្តនានា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


