ព័ត៌មានជាតិ
ឆ្នាំ២០២៥ នៅទូទាំងខេត្តតាកែវមានសិស្សប្រឡងបាក់ឌុបជាប់និទ្ទេសAកើនឡើង៤០នាក់ បើធៀបឆ្នាំមុន
លទ្ធផលប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៨ សីហា ២០២៥ នៅទូទាំងខេត្តតាកែវ មានសិស្សនិទ្ទេស A ១៧៨នាក់ បើធៀបឆ្នាំមុន កើនឡើង៤០នាក់ ខណៈឆ្នាំមុនមានសិស្សនិទ្ទេស A តែ ១៣៨នាក់ប៉ុណ្ណោះ។

សម្រាប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រលងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ នៅ ទូទាំងខេត្តតាកែវ សិស្សប្រឡងជាប់សរុបចំនួន៨៤៣៨នាក់ ស្រី៤៧១១នាក់ ក្នុងមាន សិស្សនិទ្ទេស A សរុបចំនួន ១៧៨នាក់ ស្រី ៩៩នាក់ សិស្សនិទ្ទេស B សរុបចំនួន ៦៣៨នាក់ ស្រី ៣៨១នាក់ សិស្សនិទ្ទេស C សរុបចំនួន ១៩៧១នាក់ ស្រី ១២៨៦នាក់ សិស្សនិទ្ទេស D សរុបចំនួន ៣២០៩នាក់ ស្រី ១៧៩៦នាក់ សិស្សនិទ្ទេស E សរុបចំនួន ២៤៤០នាក់ ស្រី១១៤៩នាក់ ។

សូមបញ្ជាក់ដែរថា នៅខេត្តតាកែវ មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានមណ្ឌលចំនួន ១៧ ស្មើនឹង ៣៩៦បន្ទប់ កើន១១បន្ទប់ មានបេក្ខជនសរុប៩៨១៦នាក់ ស្រី ៥២៨៧នាក់ កើនសរុប៤៧៤នាក់ ស្រី ៣២២នាក់។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្ត មាន៤មណ្ឌល ស្មើនឹង ៩៧បន្ទប់ មានបេក្ខជនសរុប ២៣៨៥នាក់ ស្រី ១៤៧៦នាក់ និង ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៣មណ្ឌល ស្មើនឹង ២៩៩បន្ទប់ មានបេក្ខជនសរុប ៧៤៣១នាក់ ស្រី ៣៨១១នាក់៕
អត្ថបទ៖ វីរៈ


-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


