ព័ត៌មានជាតិ
អ្នកជំនាញអប់រំ៖ សិស្សជាប់បាក់ឌុបច្រើនដោយ សារការជំរុញពីមាតាបិតា សិស្សខំរៀន និងសង្គមឲ្យតម្លៃខ្ពស់
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៩កញ្ញាថា ការដែលឆ្នាំនេះមានសិស្សប្រឡងជាប់បាក់ឌុបច្រើនដោយសារសិស្សខ្លួនឯងខិតខំរៀនសូត្រ និងមានការជួយជំរុញ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាល និងមាតាសិស្សព្រមទាំងសង្គមឱ្យតម្លៃខ្ពស់ទៅលើការប្រឡងថ្នាក់ជាតិនេះផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៨ សីហា ២០២៥ ដោយមានបេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ត្រូវជា ៨៤.៥៦ ភាគរយ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់, និទ្ទេស B ចំនួន ៩ ៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់។ តួលេខនេះបើធៀបទៅនឹងឆ្នាំមុនឃើញថាមានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនប្រឡងជាប់ចំនួន ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ % នៃបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់។

លោកបណ្ឌិតបានបន្តថា ប្រឡងបាក់ឌុបឆ្នាំនេះយើងនៅតែមានការជឿទុកចិត្តទាំងស្រុងលើប្រព័ន្ធគ្រប់គ្រងដឹកនាំក្នុងការប្រឡងបាក់ឌុបជាតិនេះ ដែលមានតម្លាភាពអាចទទួលយកបាន។ លោកបណ្ឌិតបានបន្តទៀតថា លទ្ធផលដ៏ល្អនេះសបញ្ជាក់ឲ្យឃើញថា កម្រិតចំណេះដឹងរបស់បេក្ខជនកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដោយសារកត្តាសិស្សានុសិស្សខឹតខំរៀនសូត្រ។ ចំណែលមាតាបិតា អ្នកអណាព្យាបាលក៏បានខិតខំតាមដានកូន និងជំរុញញឲ្យកូនខំរៀនសូត្រពិសេសសង្គមឲ្យតម្លៃខ្ពស់។ លោកបណ្ឌិត ហេង វ៉ាន់ដា បានសូមអបអរសាទរនូវលទ្ធផលដ៏ត្រចះត្រចង់នេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


