ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើវិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអែតឱ្យជំទាស់ការលក់យន្តហោះចម្បាំងឱ្យថៃ ហើយពិនិត្យមើលកិច្ចព្រមព្រៀងឡើងវិញ
គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា បានស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យជំទាស់ដាច់ខាតនឹងកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលស៊ុតអែតលក់យន្ដហោះចម្បាំង SAAB JAS 39 Gripen E/F ទៅឱ្យថៃ ក្នុងកាលៈទេសៈដែលថៃ កំពុងមានបញ្ហាព្រំដែនដ៏ចម្រូងចម្រាស់ជាមួយកម្ពុជា ហើយក្នុងសង្គ្រាមដែលថៃឈ្លានពាន បើកការបាញ់ប្រហារខុសច្បាប់កាលពីចុងខែកក្កដា កន្លងទៅ ថៃក៏បានល្មើសនឹងកិច្ចព្រមព្រៀង ដោយយកយន្តហោះចម្បាំងដែលទិញពីស៊ុយអែតកាលពីឆ្នាំ២០១១ យកបំពាក់គ្រាប់បែក ផ្សែងពុលគីមីវាយ បាញ់ទម្លាក់លើទីតាំងជនស៊ីវិល និងសម្លាប់ពលរដ្ឋស្លូតត្រង់។

ការស្នើរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២៨ ខែសីហា បែបនេះ បន្ទាប់ពីកាលពីថ្ងៃទី២៥ ខែសីហា ស៊ុយអែត ចុះហត្ថលេខាលក់យន្តហោះចម្បាំងជំនាន់ថ្មី Gripen E/F ឱ្យទៅថៃចំនួន៤គ្រឿង ក្នុងតម្លៃជាង៥រយលានដុល្លារ ខណៈដែលកាលពីចុងខែកក្កដា ក្នុងសង្គ្រាម៥ថ្ងៃ ថៃបានប្រើប្រាស់ យន្តហោះចម្បាំង Gripen C/D ដែលពួកគេបានទិញពីស៊ុយអែតកាលឆ្នាំ២០១១ រួមជាមួយយន្តហោះចម្បាំងF-16ទិញពីសហរដ្ឋអាមេរិក បំពាក់គ្រាប់បែកចង្កោម គ្រាប់បែកទម្ងន់ធ្ងន់ដូចជាMK-82 MK-84 និងផ្សែងគីមីពុលវាយប្រហារលើកម្ពុជា កម្ទេចប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក សម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។

គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ជំរុញដល់រាជរដ្ឋាភិបាលស៊ុយអែត ឱ្យពិនិត្យមើលកិច្ចព្រមព្រៀងនេះឡើងវិញ ដោយផ្អែកលើការវាយតម្លៃពីហានិភ័យផ្នែកសិទ្ធិមនុស្ស ក៏ដូចជាត្រូវគាំទ្ររាល់យន្ដការដោះស្រាយវិវាទដោយសន្ដិវិធី ជាជាងបង្កើនភាពតានតឹងផ្នែកយោធា។

សំណើរបស់គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជាបែបនេះកើតឡើង បន្ទាប់ពីធ្លាប់បានកត់សម្គាល់ឃើញថា ស៊ុយអ៊ែត ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងជាគម្រូផ្នែកសិទ្ធិមនុស្ស និងសន្ដិភាពក្នុងពិភពលោក ប៉ុន្ដែ ថ្មីៗនេះការឈានទៅដល់កិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងឱ្យប្រទេសថៃក្នុងកាលៈទេសៈដែលកំពុងមានបញ្ហាព្រំដែនជាមួយកម្ពុជានាពេលនេះ ដែលគឺជាកាយវិការមួយមិនសមស្រប និងអាចបង្កឱ្យមានហានិភ័យនិងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងចំពោះប្រជាពលរដ្ឋស្លូតត្រង់ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ព្រមទាំងផ្ទុយនឹងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាដើម៕


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


