Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ​​ទិញយន្ត​ហោះចម្បាំង​ Gripen ២០គ្រឿង ហើយ​ ស៊ុយអែតថែម​ឲ្យ​យន្តហោះ​ចាស់​១៦គ្រឿង​

បានផុស

នៅ

ខណៈ​សង្រ្គាម​ទ្រង់​ទ្រាយ​ធំ​​ផ្តើម​ដោយ​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​​ កំពុង​ផ្ទុះ​​ជាថ្មី​​ម្តង​ទៀត​ ទី​ក្រុង​កៀវ​ទទូច​សុំ​ជំនួយ​ពី​សម្ធ័ន្ធ​មិត្តទាំង​​អឺរ៉ុបនិង​អាស៊ី​ មិន​ថា​ជា​ថវិកា​ ឬ​សព្វា​រុធ​នោះទេ​ ដើម្បី​ជួយ​ខ្លួន​​​​ឯ​ង​ពី​ការ​ឈ្លាន​ពាន​របស់​ទី​ក្រុង​មូស្គូ។ ​

កាល​ពី​ម្សិលមិញ​ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូ​ឌី​មៀរ ហ្សេលេស្គីន​ បាន​​ធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​​ស៊ុយ​អែត ចួប​ជាមួយ​ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ដើម្បី​ស្នើ​ទិញ​យន្តហោះ​ចម្បាំង​និង​សុំ​ជំនួយ​ផ្សេង​ទៀត​។

ក្នុង​សន្និសីទសារព័ត៌មានរួមគ្នា​មួយ​រវាង​មេដឹក​នាំ​ទាំង​ពីរកាល​ពីថ្ងៃព្រហស្បតិ៍ឱ្យ​ដឹងថា អ៊ុយក្រែន​នឹង​ទិញយន្តហោះចម្បាំង​ប្រភេទ​​ Gripen ថ្មី ចំនួន ២០គ្រឿង ​ហើយ​ស៊ុយអែត​នឹងបរិច្ចាគយន្តហោះចម្បាំង​ម៉ូដែល​ចាស់​ចំនួន ១៦គ្រឿង​ឱ្យ​អ៊ុយ​ក្រែន​ នៅ​ឆ្នាំក្រោយ។

លោក ហ្សេលេស្គីន​ និង លោក Ulf Kristersson ។ រូបភាព៖ L’Arena
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំទាំងពីរ​បានចុះហត្ថលេខាលើលិខិត​បញ្ជាក់​ពី​ការ​បញ្ជា​ទិញ​មួយ​ កាល​ពីឆ្នាំ​មុន ​បើកផ្លូវឱ្យស៊ុយ​អែត​លក់យន្ត​ហោះ​ចម្បាំងក្រុម​ហ៊ុន​ ​Saab របស់​ខ្លួនរហូត​ដល់ ១៥០គ្រឿង បើកសករាជថ្មី​សម្រាប់យន្តហោះ​ចម្បាំង Gripen ម៉ូ​ដែល E ទៅឱ្យអ៊ុយក្រែន ទោះ​បីជាការដឹកជញ្ជូនយន្តហោះចម្បាំង​ម៉ូដែល​ថ្មី​ជាង​នេះត្រូវចំណាយ​ពេលច្រើនឆ្នាំ​ក៏ដោយ។

គួរ​បញ្ជាក់​ថា យន្តហោះទាំងនោះ​គឺជាអាទិភាពសម្រាប់កងនាវាចម្បាំងរបស់អ៊ុយក្រែន​ ហើយ​កិច្ចព្រមព្រៀងសម្រាប់យន្ត​ហោះចម្បាំង​ Gripen ម៉ូដែល E អាច​ត្រូវបានចុះហត្ថលេខាក្នុងរយៈពេល​ប៉ុន្មានខែខាង​មុខ​ បន្ទាប់​ពី​សហភាពអឺរ៉ុប​អនុម័ត​ប្រាក់​កម្ចីចំនួន ១០០ប៊ីលាន​ដុល្លា​ដល់​​អ៊ុយក្រែន​។

លោក Kristersson ថ្លែងសន្និសីទសារព័ត៌មាន​មួយជាមួយ​លោក ហ្សេលេនស្គី​ នៅ​មូលដ្ឋានទ័ពអាកាស Uppsala ថា៖ « យន្ត​ហោះ Gripen គឺជាជម្រើសដ៏ល្អ​បំផុត និងល្អបំផុតសម្រាប់​អ៊ុយក្រែន។ ដូច្នេះថ្ងៃនេះ យើងឈានជំហានដ៏សំខាន់​លើដំណើររួមគ្នា»។

ចំណែក លោក ហ្សេលេនស្គី ថា៖ « យើងត្រូវការយន្តហោះ​ទាំង​នោះ​! សម្រាប់យើង ការ​ធ្វើ​បែប​នេះ​ ​ពិតជាទំព័រថ្មីមួយសម្រាប់អ៊ុយក្រែន។ យើង​មាន​គម្រោង​ទិញយន្តហោះទាំង ១៥០គ្រឿង​ដែលគ្រោង​ក្នុង​លិខិត​បញ្ជាក់​តាំង​ពី​​ដើម»។

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម