ព័ត៌មានជាតិ
ចៅសង្កាត់ឫស្សីកែវ ដាក់គ្រឿងចក្រស្ដារប្រព័ន្ធលូកកស្ទះបណ្ដាលឲ្យទឹកជន់លិច នៅភូមិសាមគ្គី
កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ បានដឹកនាំក្រុមការងារសង្កាត់ និងក្រុមការងារភូមិសាមគ្គី រួមជាមួយកម្លាំងប្រជាការពារសង្កាត់ ចុះពិនិត្យ និងស្វែងរកចំណុចដែលកកស្ទះប្រព័ន្ធលូបណ្ដាលឲ្យទឹកហូរយឺត និងបង្កភាពជន់លិចក្នុងតំបន់។


សូមជម្រាបថា ត្រង់ចំណុចផ្លូវកែងបុរីមហាសេដ្ឋី ជាកន្លែងទឹកលិចញឹកញាប់ ហើយដើម្បីដោះស្រាយបញ្ហា លោកចៅសង្កាត់ បានជួលម៉ាស៊ីនអេស្កាវ៉ាទ័រមកកាយបារសំរាម និងភក់តាមប្រឡាយ និងគាស់គម្របលូមួយចំនួនបង្ហើបរកប្រភពលូដែលមិនអាចបញ្ចេញទឹកបាន។ ប្រតិបត្តិការនេះ ចំណាយពេលមួយថ្ងៃពេញ ហើយបានស្តារប្រព័ន្ធលូចំនួនមួយទៀត ដើម្បីឲ្យទឹកហូរបានរហ័សជាងមុន។

លោក សុខ ធឿន ប្រជាពលរដ្ឋនៅភូមិសាមគ្គី បានបញ្ជាក់ថា ពីមុនទឹកជន់លិចជារឿយៗ ពេលភ្លៀងធ្លាក់ធំៗ ធ្វើឲ្យដំណើរការនៅផ្ទះ និងការធ្វើអាជីវកម្មមានការលំបាក។ ឥឡូវនេះ ពេលអាជ្ញាធរចុះមកសម្អាត និងជួយកាយប្រឡាយ លោកមានសង្ឃឹមថា ទឹកនឹងមិននៅលិចយូរដូចមុនទៀតឡើយ។

ដូចគ្នានេះ អ្នកស្រី ចិន សុភាព លក់ដូរតាមផ្លូវកែងបុរីមហាសេដ្ឋី ក៏បាននិយាយថា ការធ្វើរបស់អាជ្ញាធរបែបនេះមានប្រយោជន៍ច្រើន ព្រោះទឹកនៅលិចពេលមុន បង្កបញ្ហាសម្រាប់កូនៗ ទៅសាលា ហើយក៏ព្រួយបារម្ភពីជំងឺផងដែរ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


