Connect with us

ព័ត៌មានជាតិ

ខណ្ឌឬស្សីកែវបាននឹងកំពុងស្តារប្រឡាយ២ខ្សែ ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានពលរដ្ឋ ក្នុងរដូវវស្សានេះ 

បានផុស

នៅ

រដ្ឋបាលខណ្ឌឬស្សីកែវដឹកនាំដោយលោកជិន ប៊ុនធឿន អភិបាលខណ្ឌបាននិងកំពុងខិតខំស្តារប្រឡាយចំនួន២ខ្សែដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ ហើយគម្រោងខាងលើគ្រោងនិងបញ្ចប់នៅចុងខែមិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងគ្រឿងច័ក្រ ពី លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា។

នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ខែមិថុនានេះ។

លោកស្រីបានបន្តថា៖ រដ្ឋបាលខណ្ឌប្ញស្សីកែវនាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យវឌ្ឍភាពការងារស្តារព្រែកអូរវែង ដោយបន្តដាក់សាឡង់និងគ្រឿងចក្រដើម្បីស្តារព្រែកឲ្យរួចរាល់នៅចុងខែមិថុនា មុនរដូវវភ្លៀងធ្លាក់ខ្លាំងមកដល់។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ដែរថា៖ ដោយមានការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកានិងគ្រឿងច័ក្រពី លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្រុមការងារខណ្ឌបានបន្តស្តារប្រឡាយចំនួន២ខ្សែក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវក្នុងឆ្នាំ២០២៦ ដែលក្នុងនោះ ប្រឡាយព្រែកបាក់ទូក ស្តារបានប្រវែង៣,១២០ម៉ែត្រ/៣,១២០ម៉ែត្រ និងប្រឡាយព្រែកអូរវែង ស្តារបាន ប្រវែង៤,០០០ម៉ែត្រ/៤,៧៨០ម៉ែត្រ និងកំពុងបន្តស្តារប្រវែង៧៨០ម៉ែត្រទៀតពីចំណុចស្ពានជីបម៉ុង ឆ្ពោះទៅស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេច៩ ហើយគ្រោងនិងបញ្ចប់នៅចុងខែមិថុនានេះ។

ក្នុងនាមអាជ្ញាធរមូលដ្ឋានលោកស្រី អ្នកនាំពាក្យ រដ្ឋបាលរាជថានីភ្នំពេញសូមអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ និងផ្លូវនានាចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម