ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួង ស្រាយបំភ្លឺការបង្ហោះខ្លឹមសាររបស់គណនីហ្វេសប៊ុក Sinath Mok ករណីអ្នកជំងឺម្នាក់បានស្លាប់
នៅថ្ងៃទី០៨ ខែកញ្ញ ឆ្នាំ២០២៥ នេះ មន្ទីរពេទ្យព្រះអង្គឌួង បានចេញលិខិតស្រាយបំភ្លឺ ចំពោះការបង្ហោះព័ត៌មានតាមគណនីបណ្តាញសង្គម Facebook របស់ឈ្មោះ Sinath Mok ពាក់ព័ន្ធករណីបុរសម្នាក់បានស្លាប់ ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ការចេញលិខិតស្រាយបំភ្លឺនេះ គឺបន្ទាប់ពីកាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Facebook មួយដែលមានឈ្មោះ Sinath Mok បានបង្ហោះរូបភាព និងខ្លឹមសារចំណង ជើង(Caption)ថា៖ «ប្អូនជីដូនមួយខ្ញុំគាត់ស្លាប់ហើយគាត់អត់មានជំងឺធ្ងន់ខ្លាំងដល់ថ្នាក់ស្លាប់ទេ។ តើជាកំហុស គ្រាន់ទៅពិនិត្យបំពុងករហើយដាក់សេរ៉ូមហើយគាត់ធូរនិយាយបានធម្មតាគិតថានិងចេញពីពេទ្យ។ តែគ្រូពេទ្យស្រី មិនដឹងគាត់គ្រូពេទ្យប្រចាំឬគ្រូពេទ្យស្តាទេមកចាក់ថ្នាំអោយប្អូនខ្ញុំ៣ម្ជុលមិនទាន់បាន២នាទីស្រួលបួលផងប្អូនប្រុសក៏ ត្រូវគាំងបេះដូងភ្លាមៗហើយគ្រូពេទ្យគាត់ប្រឹងមកជួយសង្គ្រោះភ្លាមផងដែរ។ តែលទ្ធផលចុងក្រោយគឺប្អូនខ្ញុំគាត់បាន ផុតហើយ..»។
បើតាមមន្ទីរពេទ្យព្រះអង្គឌួង ខ្លឹមសារលើកឡើងខាងលើនេះមិនពិតដូចដែលអ្នកជំងឺបានមកព្យាបាលជាក់ស្ដែងនៅមន្ទីរពេទ្យនោះទេ។ ដោយខាងមន្ទីរពេទ្យ បានបញ្ជាក់ថា «អ្នកជំងឺភេទប្រុស អាយុ២៦ឆ្នាំ ត្រូវបាននាំមកដល់មន្ទីរពេទ្យ នៅវេលាម៉ោង ១៩:០០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយជិះរទេះរុញ ក្នុងសភាពអាការៈទន់អវ:យវៈ និងអស់ កម្លាំងល្ហិតល្ហែខ្លាំង ហើយត្រូវបានទទួលព្យាបាល និងជួយសង្គ្រោះអាយុជីវិតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ជំនាញឯកទេសក្នុងផ្នែកសង្គ្រោះកម្រិតធ្ងន់។ ក្រុមគ្រូពេទ្យបានពាំនាំការពន្យល់ក្រុមគ្រួសារជាបន្តបន្ទាប់អំពីស្ថាន ភាពធ្ងន់ធ្ងររបស់គាត់ ហើយក្រុមគ្រួសារក៏បានយល់ជ្រួតជ្រាបអំពីការវិវត្តន៍ផងដែរ។ រហូតដល់ម៉ោង០៦:៥០នាទី ព្រឹក នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមគ្រួសារបានស្នើសុំយកអ្នកជំងឺទៅគេហដ្ឋានវិញ ទោះបីជាក្រុមគ្រូពេទ្យ បានខិតខំពន្យល់សុំឱ្យនៅព្យាយាមព្យាបាលបន្តក្នុងស្ថានភាពចុងក្រោយក៏ដោយ»។

មន្ទីរពេទ្យព្រះអង្គឌួង ថាការបង្ហោះព័ត៌មានតាមគណនីបណ្តាញសង្គម Facebook ពាក់ព័ន្ធករណីនេះ មិននៅឈរលើតថភាពជាក់ស្ដែង សូមកែតម្រូវ និងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ព្រមទាំងបានស្នើសុំឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មានមិនពិតខាងលើដែល អាចបង្កឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់គ្រួសារនៃសព ក៏ដូចជាកេរ្តិ៍ឈ្មោះក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួងផងដែរ។
ជាមួយគ្នានេះ គណៈគ្រប់គ្រងមន្ទីរពេទ្យព្រះអង្គឌួង បានបង្ហាញការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់សាច់ញាតិ ជាទីស្រឡាញ់នេះ និងបានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមវិញ្ញាណក្ខន្ធ សព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


