ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីនវះកាត់ បាតខួរក្បាលដ៏ទំនើបចុងក្រោយសម្រាប់ព្យាបាលអ្នកជំងឺមហារីកដុំសាច់ច្រមុះ
មន្ទីរពេទ្យព្រះអង្គឌួង បានដាក់ឱ្យដំណើរការជាផ្លូវការម៉ាស៊ីនវះកាត់បាតខួរក្បាលដ៏ទំនើបចុងក្រោយសម្រាប់ព្យាបាលអ្នកជំងឺមហារីកដុំសាច់ច្រមុះប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយការហូរឈាម វះមុខរបួសតូច និងរយៈពេលនៃការជាសះស្បើយឆាប់រហ័សជាងមុន។

ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីនអ៊ឹមរ៉ាយ ១.៥ តេស្លា ,ម៉ាស៊ីន CT-scan 160slice និងម៉ាស៊ីនអង់ដូស្តូប កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការម៉ាស៊ីនទំនើបទាំង៣នេះ ដោយសារតែតម្រូវការអ្នកជំងឺមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយកាលពីជាង១០ឆ្នាំមុនមានអ្នកជំងឺមកទទួលសេវានៅមន្ទីរពេទ្យតែ១៣០នាក់ទេ តែបច្ចុប្បន្នមានរហូតដល់ទៅ៣៥០០នាក់។ ដូចនេះទាមទារឱ្យមន្ទីរពេទ្យបំបាក់ឧបករណ៍ និងបរិក្ខាពេទ្យទំនើបៗដើម្បីបម្រើសេវាជូនអ្នកជំងឺឱ្យបានទាន់ពេលវេលា។

លោកសាស្ត្រាចារ្យរង លូលី ឃាង សង្ឃឹមថា ការបំពាក់ម៉ាស៊ីនទំនើបទាំងនេះនឹងជួយសម្រួលដល់ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានកាន់តែមានភាពងាយស្រួល លឿនរហ័សជាងមុនព្រោះថា ម៉ាស៊ីនទាំងនេះអាចមានសមត្ថភាពក្នុងការស្វែងរករោគវិនិច្ឆ័យឱ្យកាន់តែសុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់ ពិសេសការវះកាត់បាតខួរទៅលើអ្នកជំងឺកើតមហារីកសាច់ដុំក្នុងច្រមុះ។
លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការងនៃមន្ទីរពេទ្យព្រះអង្គឌួងបានឱ្យដឹងដែរថា ម៉ាស៊ីនទំនើបទាំង៣នេះ បង្ហាញឱ្យឃើញពីការអភិវឌ្ឍនៃវិស័យសុខាភិបាលនៅកម្ពុជាព្រោះថា ម៉ាស៊ីនទាំងនេះបានជួយឱ្យការសម្រេចចិត្តរបស់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យឱ្យកាន់តែច្បាស់ និងលឿនរហ័សជាងមុន និងប្រសិទ្ធភាពជាងមុន ជាពិសេសជួយឱ្យគ្រូពេទ្យធ្វើការសម្រេចចិត្តព្យាបាលបានលឿនរហ័សដូចជាវះកាត់បាតខួរក្បាលអ្នកជំងឺមហារីកដុំសាច់ច្រមុះ។លើសពីនេះទៀតតាមរយៈបច្ចេកវិទ្យានេះជួយឱ្យប្រជាពលរដ្ឋក្នុងការកាត់បន្ថយការចំណាយផ្សេងៗក្នុងការទៅព្យាបាលនៅក្រៅប្រទេសងាកមកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួងដែលមានប្រសិទ្ធភាពប្រើប្រាស់រយៈពេលខ្លី និងចំណាយតិចបំផុត។

លោកវេជ្ជបណ្ឌិត ជិន មករា ប្រធានផ្នែកវះកាត់ត្រចៀកច្រមុះបំពង់កងទី៤ នៃមន្ទិរពេទ្យព្រះអង្គឌួង បានពន្យល់ថាម៉ាស៊ីនវះកាត់បាតខួរក្បាលជាម៉ាស៊ីនមានបច្ចេកវិទ្យាជំនាន់ចុងក្រោយនេះជួយសម្រួលដល់ការវះកាត់បាតខួរក្បាល ដែលម៉ាស៊ីនទី១ មានឈ្មោះម៉ាស៊ីនអង់ដូស្ក្រូប ដែលមានសមត្ថភាពផ្តល់រូបភាព ៤K ផ្តល់លទ្ធភាពឱ្យគ្រូពេទ្យវះកាត់មើលឃើញសសៃឈាមតូចៗនៅបាតខួរក្បាល បែងចែងរវាងដុំសាច់ សសៃឈាម និងបាតខួរក្បារបានច្បាស់លាស់ និងពង្រីករូបភាពបានធំ និងច្បាស់ល្អព្រមទាំងផ្តល់គុណភាពពន្លឺច្បាស់ពេលចូលវះកាត់ទៅក្នុងផ្នែកជ្រៅក្នុងខួរក្បាលហើយពេលចូលដល់តំបន់ងងឹតវាបញ្ចេញពន្លឺដោយស្វ័យប្រវត្តិតែម្តង។ ចំណែកម៉ាស៊ីនមួយទៀតជាម៉ាស៊ីនជំនួយវះកាត់បាតខួរក្បាលដែរមានលទ្ធភាពស្វានបាតឆ្អឹងខួរក្បាលអ្នកជំងឺបានល្បឿនដល់ទៅ១៧០០០ស្វិត ក្នុង១ជុំធ្វើឱ្យស្វានឆ្អឹងបានលឿនកាត់បន្ថយពេលវេលាវះកាត់ពីវែងមកខ្លី មិនមានស្លាកស្នាមកាត់បន្ថយកាឈឺចាប់ការសម្រាកពេទ្យខ្លី។ លោកវេជ្ជបណ្ឌិតបានបន្តថា ការវះកាត់បាតកខួរក្បាលនេះគ្រូពេទ្យត្រូវសហការជាមួយផ្នែកផ្សេងៗទៀតដែររវាងគ្រូពេទ្យឯកទេសច្រមុះត្រចៀបំពងក និងគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទខួរក្បាល។

លោកវេជ្ជបណ្ឌិត ម៉ប់ ស៊ីហា អនុប្រធានវះកាត់ទូទៅនៃមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា ការបំពាក់ម៉ានស៊ីនទំនើបទាំងនេះ នឹងជួយឱ្យគ្រូពេទ្យមានសមត្ថភាពក្នុងការព្យាបាលអ្នកជំងឺបានប្រសើរជាងមុន ពិសេសជួយគ្រូពេទ្យក្នុងការវះកាត់អ្នកជំងឺបានស្រួល កាត់បន្ថយ ពិការភាព កាត់បន្ថយការហូរឈាម និងសម្រាកពេទ្យរយៈពេលខ្លី។

ចំណែកលោកវេជ្ជបណ្ឌិត ទុយ ពេជ្រ ប្រធានផ្នែក រូបភាពវេជ្ជសាស្ត្រនៃមន្ទីរពេទ្យព្រះអង្គឌួងបានលើកឡើងដែរថា ចំពោះម៉ាស៊ីនអាំម៉ារាយថ្មី១.៥ តេស្លា អាចថតឆ្លុះរាងកាយមនុស្សបានល្អប្រសើរក្នុងការកំណត់ជំងឺ និងធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់ជាងមុនដើម្បីព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។ រីឯម៉ាស៊ីនស៊ីធីស្កែនថ្មី១៦០ស្លាយ បន្ថែមពីលើម៉ាស៊ីនដែលបំបាក់រួចហើយមាន៣គ្រឿងដូចជាម៉ាស៊ីម១៦ស្លាយ ម៉ាស៊ីន១២៣ស្លាយនិង១២៨ស្លាយ មានកម្លាំងខ្លាំងដើរលឿនពិនិត្យជំងឺកាន់តែច្បាស់ជាងមុន។

លោកសាស្ត្រាចារ្យ រង លូ លីឃាង បានលើកទឹកចិត្តឱ្យបុគ្គលិកទាំងអស់ចែករំលែកចំណេះដឹងគ្នាទៅវិញទៅមកដើម្បីបង្កើនជំនាញនិងចំណេះដឹងថ្មីៗឱ្យកាន់តែប្រសើរដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព សក្តិសិទ្ធភាព សុជីវធម៌ និងក្រមសីលធម៏ដែលជាកក្តាសំខាន់បំផុតសម្រាប់មន្ទីរពេទ្យព្រះអង្គឌួងដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តមកលើមន្ទីរពេទ្យកាន់តែខ្លាំងបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


