ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួង បើកវគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅ
មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមូលនិធិ Fred Hollow បានបើកវគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅដើម្បីពង្រឹងគុណភាព និងពង្រីកសេវាថែទាំសុខភាពភ្នែក នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និង ស្រុក ជាពិសេសមន្ទីរពេទ្យដែលសម្ព័ន្ធមេត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួងឱ្យកាន់តែប្រសើរឡើង។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួងក្រោមអធិបតីភាព លោក សាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងនិងលោក បាក់ តុក្យូ នាយកប្រចាំប្រទេស នៃ មូលនិធិ Fred Hollow កម្ពុជា។

លោកសាស្ត្រាចារ្យ គង់ ពិសិដ្ឋ នាយករងមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើង ក្នុងគោលបំណង ដើម្បីពង្រឹងគុណភាព និង ពង្រីកសេវាថែទាំសុខភាពភ្នែក នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និង ស្រុក ជាពិសេសមន្ទីរពេទ្យដែលសម្ព័ន្ធមេត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួង ក្នុងនោះមានសិក្ខាកាមមកពីតាមបណ្តាខេត្ត ចំនួន ១១ នាក់បានបញ្ចប់ការសិក្សាដែលអញ្ជើញមកពី ខេត្ត កែប១ នាក់កំពត ៤ នាក់ តាកែវ ៥ នាក់និង កំពង់ចាម ១ នាក់។ ចំណែកវគ្គថ្មីមានចំនួន ១៤នាក់ មកពី ខេត្តកំពង់ចាម៤ នាក់ កំពត ២ នាក់ ពោធិ៍សាត់ ២ នាក់ កណ្តាល ១ នាក់ បាត់ដំបង ១ នាក់ ព្រៃវែង ១ នាក់បន្ទាយមានជ័យ ២ នាក់និងកោះកុង ១ នាក់។
លោកសាស្ត្រាចារ្យបានបន្តថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ ខែ ដែល ការបណ្តុះបណ្តាលផ្តោត សំខាន់លើ ការពិនិត្យ និង ព្យាបាល ជំងឺភ្នែកបឋម ក៏ដូចជាការសង្គ្រោះ និង បញ្ជូនទាន់ពេលវេលា ដែលរួមបញ្ចូលទាំង ទ្រឹស្តី និង ការអនុវត្តផ្ទាល់ទៅតាមកម្មវិធីសិក្សាស្នូលសម្រាប់បណ្តុះបណ្តាលគ្រូ ពេទ្យទូទៅផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង។
លោកសាស្ត្រាចារ្យបានបន្តទៀតថា វគ្គបណ្តុះបណ្តាល នេះ គាំទ្រដោយមូលនិធី Fred Hollow កម្ពុជា ដែលជាអង្គការមួយជួយដល់វិស័យចក្ខុរោគធំធេងណាស់ តាំងពីដើមរហូតមកទាំងការបណ្តុះបណ្តាលបច្ចេកទេស ឧបករណ៍សម្ភារៈវះកាត់ ការព្យាលនិងវះកាត់ដើម្បីទប់ស្កាត់ភាពពិការភ្នែកនៅកម្ពុជាបានយ៉ាងច្រើនរហូតមកដល់បច្ចុប្បន្នហើយបានធ្វើឲ្យវិស័យ ចក្ខុរោគនៅកម្ពុជាមានការីកចំរើនដើម្បីទប់ស្កាត់ភាពពិការភ្នែកបានយ៉ាងទូលំទូលាយ ហើយបន្តគ្រប ដណ្តប់ទូទាំងប្រទេស។

លោក បាក់ តុក្យូ នាយកប្រចាំប្រទេស នៃ មូលនិធិ Fred Hollow កម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ខ្លាំងក្នុងការផ្តល់ជំនាញផ្នែកចក្ខុរោគនេះដល់គ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និង ស្រុកឱ្យទទួលបានជំនាញផ្នែកចក្ខុរោគនេះ។

លោកបានប្តេជ្ញាថាមូលនិធិ Fred Hollowនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យព្រះអង្គឌួងជាបន្តទៀតក្នុងការបណ្តុះបណ្តាលដល់គ្រូពេទ្យផ្នែកចក្ខុរោគនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត។
លោក សាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រពីវគ្គបណ្តុះបណ្តាលនេះហើយពេលរៀនចប់វិលត្រឡប់ទៅកន្លែងធ្វើការរបស់ខ្លួនវិញត្រូវយកចំណេះជំនាញដែលបានមកពីការសិក្សានៅក្នុងវគ្គនេះទៅបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពនិងចូលរួមអភិវឌ្ឍមន្ទីរពេទ្យរបស់ខ្លួនឱ្យកាន់តែប្រសើរនិងរីកចម្រើនបន្ថែមទៀត។

លោកសាស្ត្រាចារ្យ រង បានថ្លែងអំណគុណដល់មូលនិធិ Fred Hollowដែលតែងតែបានជួយដល់មន្ទីរបេទ្យព្រះអង្គឌួងជារៀងរហូតមកពិសេសបានជួយឧបត្ថម្ភគាំទ្រទាំងថវិកានិងឧបករណ៍សម្រាប់ដំណើរការបណ្តុះបណ្តាលវគ្គសិក្សានេះ ដោយរលូនហើយសង្ឃឹមថាមូលនិធិ Fred Hollowនឹងបន្តជួយដល់មន្ទីរពេទ្យព្រះអង្គឌួងក្នុងការបើកបណ្តុះបណ្តាលផ្នែកចក្ខុរោគដល់គ្រូពេទ្យយើងជាបន្តបន្ទាប់ទៀត៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


